គណះកម្មាធិការរដ្ឋសភា វៀតណាមនីតិកាលទី ១៣ ចេញសេចក្ដីជូនដំណឹង
(TTXVN)_នាថ្ងៃទី ១៨ តុលា នៅទីក្រុងហាណូយ កិច្ចប្រជុំ នៃគណះកម្មាធិការ រដ្ឋសភាវៀតណាម នីតិកាលទី១៣ត្រូវបានបិទ និងចេញសេចក្ដីជូនដំណឹង។ នៅ កិច្ចប្រជុំលើកនេះ គណះកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានផ្តល់មតិអំពី របាយការណ៍
របស់រដ្ឋាភិបាលវៀតណាម ស្ដីពី៖ សភាពការណ៍ អនុវត្តផែនការអភិវឌ្ឍន៍ សេដ្ឋកិច្ច -សង្គម និងគំរោងថវិការដ្ឋ ឆ្នាំ ២០១២ ទិសដៅ ភារកិច្ច និងផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច -សង្គម និងគំរោងថវិការដ្ឋ និងគំរោងចែកចាយថវិកាមជ្ឈឹម ឆ្នាំ ២០១៣។
ស្ដីអំពី សភាពការណ៍អនុវត្តផែនការអភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គម ឆ្នាំ២០១២ និង ទិសដៅ ភារកិច្ច ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ឆ្នាំ ២០១៣ គណះកម្មាធិការ
អចិន្ត្រៃយ៍រដ្ឋសភា បានឯកភាព ចំពោះផែនការអភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គម ឆ្នាំ ២០១៣
បង្កើនស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ទប់ស្កាត់អតិផរណា …។ល។ គណះកម្មាធិការអចិន្ត្រៃយ៍
រដ្ឋសភា ក៏បានឯកភាព អំពីគំរោងធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញ ឆ្នាំ ១៩៩២ ផ្តល់មតិអំពី គំរោងច្បាប់ ចំនួន៣ ជូនរដ្ឋសភាអនុម័ត នៅសម័យប្រជុំលើកទី៤ រួមមាន៖ច្បាប់រដ្ឋធានីច្បាប់សហករណ៍ (ធ្វើវិសោធនកម្ម) ច្បាប់ធ្វើវិសោធនកម្ម បំពេញបន្ថែមមាត្រាមួយចំនួន របស់ច្បាប់អគ្គីសនី…ជាដើម៕
|
កិច្ចប្រជុំ នៃគណះកម្មាធិការ រដ្ឋសភាវៀតណាម (internet) |