|
បណ្ដាថ្នាក់ដឹកនាំរដ្ឋអំណាចជូនពរគ្រឹសាសនិកខេត្ត Lang Son – Cao Bang ក្នុងឱកាសបុណ្យណូអែល(http://giaophanlangson.org/) |
(VOV)_នាថ្ងៃទី ២៤ ធ្នូ នៅប៉ាវាស់ ទីក្រុង Lang Son អនុប្រធាននិងជាអគ្គលេខា
ធិការ គណះកម្មាធិការមជ្ឈឹមរណសិរ្យមាតុភូមិវៀតណាម លោក Vu Trong Kim បានសម្ដែងគោលពំណងថា៖ បណ្ដាអ្នកមុខ អ្នកកាន់សាសនាកាតុលិក នៅប៉ាវាស់
ខេត្ត Lang Son – Cao Bang បន្តពង្រីកកិត្យានុភាពរបស់ខ្លួន រួមជាមួយគ្រឹសសាស និកក្នុងតំបន់កាន់តែសាមគ្គីជាមួយគ្នាពីមួយថ្ងៃទៅមួយថ្ងៃ អនុវត្តល្អរាល់ការ ផ្តួចផ្តើមគំនិត គោលនយោបាយរបស់បក្ស រដ្ឋ រួមដៃជាមួយជនរួមជាតិទាំងមូល
កសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។ ក៏ក្នុងជំនួបនេះដែរ អនុប្រធាន Vu Trong Kim ក៏បានអះអាងនូវគោលមាគា៍ គោលនយោបាយមុនក៏ដូចជាក្រោយរបស់បក្ស រដ្ឋ គឺជានិច្ចកាលយកចិត្តទុកដាក់និងធានាសិទ្ធិសេរីភាពខាងជំនឿសាសនា ទន្ទឹម នឹងនោះបង្កលក្ខណះងាយស្រួល បំពេញគ្រប់តម្រូវការសមស្រប ត្រឹមត្រូវ របស់ បណ្ដាអង្គការសាសនា និងជនរួមជាតិកាន់សាសនា ដើម្បីបណ្ដាអង្គការសាសនា
ក៏ដូចជាគ្រឹសសាសនិក រួមវិភាគទានជាច្រើនថែមទៀតចូលក្នុងបុព្វហេតុកសាងនិង
អភិវឌ្ឍន៍រួមរបស់ប្រទេសជាតិ៕