គណៈកម្មាធិការរបស់រដ្ឋសភាពង្រឹងក្បាស់ម៉ាស៊ីននិងកសាងកម្មវិធីធ្វើសកម្មភាពក្នុងអាណត្តិថ្មី

(VOVworld) - នារសៀលថ្ងៃទី២៧ កក្កដា គណៈកម្មាធិការសេដ្ឋកិច្ច គណៈកម្មា
ធិការវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងបរិស្ថាន និងគណៈកម្មាធិការវប្បធម៌ អប់រំ យុវជន
យុវជនជំទង់និងកុមារ របស់រដ្ឋសភានីតិកាលទី១៤ បានរៀបចំសម័យ ប្រជុំពេញ
អង្គរលើកទី១។
គណៈកម្មាធិការរបស់រដ្ឋសភាពង្រឹងក្បាស់ម៉ាស៊ីននិងកសាងកម្មវិធីធ្វើសកម្មភាពក្នុងអាណត្តិថ្មី - ảnh 1
បណ្ដាសមាជិកសមាជិកាសភាវៀតណាម

នៅសម័យប្រជុំរបស់គណៈកម្មាធិការសេដ្ឋកិច្ច បណ្ដាតំណាងបានពិភាគ្សា
និងដាក់ចេញភារកិច្ចសំខាន់ៗមួយចំនួនក្នុងអាណត្តិថ្មីដូចជា៖ ពិនិត្យមើលលើ
គំរោងច្បាប់លក់ដេញថ្លៃទ្រព្យសម្បត្តិ គំរោងច្បាប់គ្រប់គ្រងពាណិជ្ជកម្មក្រៅ
ប្រទេស​ គំរោងច្បាប់ជួយឧបត្ថម្ភសហគ្រាស់ខ្នាតូចនិងមធ្យម កសាងព្រាងសេចក្ដី
សំរេចចិត្តរបស់រដ្ឋសភាស្ដីអំពីផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ ២០១៧ និង
ចូលរួមផ្ដល់យោបល់ស្ដីអំពីរបាយការណ៍ត្រួតពិនិត្យកិច្ចព្រមព្រៀងពាណិជ្ជកម្ម
សេរីឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (TPP)។
នៅសម័យប្រជុំរបស់គណៈកម្មាធិការវិទ្យាសាស្ត្រ បច្ចេកវិទ្យានិងបរិស្ថាន
បណ្ដា តំណាងបានឯកភាពថា ក្នុងប៉ុន្មានខែចុងឆ្នាំ២០១៦ គណៈកម្មាធិការនឹង
ធ្វើជា អធិបតីការពិនិត្យមើលលើគំរោងច្បាប់ចំនួន៣នោះគឺ ច្បាប់វិសោធនកម្ម
បំពេញបន្ថែមនៃច្បាប់ផ្ទេរប្រគល់បច្ចេកវិទ្យា ច្បាប់ធារាសាស្ត្រ និងច្បាប់ផ្លូវរថ
ភ្លើងធ្វើ វិសោធនកម្ម។ នៅសម័យប្រជុំរបស់គណៈកម្មាធិការវប្បធម៌ អប់រំ យុវជន
 យុវជនជំទង់ និង កុមារ បណ្ដាតំណាងបានឯកភាពថា នាពេលខាងមុខនឹង
ប្រមូលផ្ដុំផ្ទៀងស្ដាប់មតិ បកស្រាយច្បាប់ជំនឿសាសនាដើម្បីដាក់ជូនរដ្ឋសភា
នីតិកាលពី១៤អនុម័ត និង ពិនិត្យមើលលើច្បាប់ទេសចរណ៍ ធ្វើវិសោធនកម្ម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ