គណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមបក្សត្រូវពង្រីកតួនាទីនៃស្ថាប័នពិគ្រោះយោបល់យុទ្ធសាស្ត្ររបស់បក្ស
|
អគ្គលេខាបក្សកម្មុយនិស្តវៀតណាម លោក Nguyen Phu Trong (Image: Vietnam+) |
(VOVworld) – ថ្លែងមតិក្នុងជំនួបធ្វើការជាមួយគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមបក្ស
នាថ្ងៃទី ១១ មករា អគ្គលេខាបក្សកម្មុយនិស្តវៀតណាម លោក Nguyen Phu Trong
បានសង្កត់ធ្ងន់ថា៖ បក្សកម្មុយនិស្តវៀតណាមគឺជាបក្សកាន់អំណាចដែលដឹកនាំ
គ្រប់វិស័យក្នុងជីវភាពរស់នៅសង្គមក្នុងនោះសេដ្ឋកិច្ចដើរតួនាទីស្នូល។ ដើម្បី
អនុវត្តភារកិច្ចនេះបក្សត្រូវមានគណៈកម្មាធិការពិគ្រោះយោបល់អំពីសេដ្ឋកិច្ច
សង្គមសំដៅនាំចេញគោលមាការណ៍និងគោលនយោបាយខាងម៉ាក្រូសេដ្ឋកិច្ច
សង្គម។ អគ្គលេខា Nguyen Phu Trong បានស្នើថា៖ នាពេលខាងមុខ គណៈកម្មា
ធិការសេដ្ឋកិច្ចមជ្ឈឹមបន្តដើរតួនាទីសំខាន់របស់ខ្លួន ហើយអនុវត្តល្អបណ្ដាភារកិច្ច
ស្រាវជ្រាវត្រួតពិនិត្យ។ ទន្ទឹមនឹងនោះ គណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមត្រូវប្រមូល
ផ្តុំទៅលើភារកិច្ចសំខាន់ចំនួន ២ គឺ៖ ចូលរួមការបូកសរុប ៣០ ឆ្នាំ នៃ ការផ្លាស់ប្តូរថ្មី
និងការត្រៀមរៀបចំឲ្យឯកសារមហាសន្និបាតលើកទី ១២ របស់បក្ស។គណៈកម្មាធិការ
សេដ្ឋកិច្ចបន្តកសាងជួរកម្មាភិបាលអ្នកជំនាញការជួរមុខលើ វិស័យសេដ្ឋកិច្ចតទៅទៀត៕