គណៈកម្មាធិការសាមគ្គីឥណ្ឌា-វៀតណាមចេញសេចក្តីថ្លែងការណ៍គាំទ្រសាល ក្រមរបស់តុលាការអាជ្ញាកណ្តាល


(VOVworld)-នាថ្ងៃទី២០កក្កដា គណៈកម្មាធិការសាមគ្គីឥណ្ឌា-វៀតណាមបាន
 ចេញសេចក្តីថ្លែងការណ៍គាំទ្រសាលក្រមរបស់តុលាការអាជ្ញាកណ្តាលក្រុងឡា
អេ (ប្រទេសហូឡង់) ពាក់ព័ន្ធទៅនឹងជម្លោះនៅសមុទ្រខាងកើត រួមទាំងច្រាន
ចោលការទាមទារមិនសមហេតុសមផលរបស់ចិនចំពោះអ្វីដែលហៅថា “ផែនទី
 ៩កំណាត់” នៅសមុទ្រខាងកើត។ សេចក្តីថ្លែងការណ៍នេះបានចាត់ទុកថា សាល
ក្រមរបស់តុលាការអាជ្ញាកណ្តាលមានចរិតលក្ខណៈប្រវត្តិសាស្ត្រនិងសំណូមពរ
ឲ្យប្រទេសទាក់ទិននានាទទួលយកនិងគោរពនូវសាលក្រមនេះ ដើម្បីសន្តិភាព
 ភាពសម្របសម្រួល និងអធិបតេយ្យភាពរបស់ប្រទេសទាំងអស់ក្នុងតំបន់។ សេច
 ក្តីថ្លែងការណ៍ក៏បានដាស់តឿនឲ្យរដ្ឋាភិបាលចិន គោរពសាលក្រម ព្រមទាំង​លើក
ច្បាស់ថា មិនថាប្រទេសណាមួយឡើយដែលមិនគោរពតាមច្បាប់អន្តរជាតិ និង
អនុវត្តសកម្មភាពដោយឯកតោភាគីនោះ ពោលគឺប្រទេសនោះនឹងបង្កើត ឡើង
ភាពច្របូកច្របល់ព្រមទាំងគំរាមកំហែងសន្តិភាពមិនត្រឹមតែនៅតំបន់អាស៊ី
ប៉ុណ្ណោះទេ ថែមទាំងលើពិភពលោកទាំងមូលទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ