គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ផ្តល់យោបល់លើរបាយការណ៍សេដ្ឋកិច្ចសង្គមនិងថវិកា

(VOVWORLD) - នៅក្នុងកិច្ចប្រជុំ គណៈប្រតិភូបានវាយតម្លៃថា នាឆ្នាំ ២០១៩ រដ្ឋាភិបាលនឹងបន្តដឹកនាំនិងចាត់ ចែងយ៉ាងខ្លាំងលើវិស័យសេដ្ឋកិច្ច សង្គមសន្តិសុខ ការពារជាតិនិងកិច្ចការបរទេស ដោយមានគោលដៅ លើសពីការកំណត់ចំនួន ៥ និងសម្រេចបានគោលដៅចំនួន ៧។ 
គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ផ្តល់យោបល់លើរបាយការណ៍សេដ្ឋកិច្ចសង្គមនិងថវិកា - ảnh 1ទិដ្ឋភាពនៃសម័យប្រជុំ 

បន្តសម័យប្រជុំលើកទី ៣៨ នាថ្ងៃទី ១៥ ខែតុលា គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋ សភាបានផ្តល់យោបល់លើរបាយការណ៍ស្តីពីលទ្ធផលនៃការអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមនិងថវិកាជាតិក្នុងឆ្នាំ ២០១៩; ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គម គម្រោងបែងចែកថវិការដ្ឋនិងផែនការសម្រាប់ការបែងចែកថវិកា

មជ្ឈឹមឆ្នាំ ២០២០ ផងដែរ។ នៅក្នុងកិច្ចប្រជុំ គណៈប្រតិភូបានវាយតម្លៃថា នាឆ្នាំ ២០១៩ រដ្ឋាភិបាលនឹងបន្តដឹកនាំនិងចាត់ចែងយ៉ាងខ្លាំងលើវិស័យសេដ្ឋកិច្ច សង្គមសន្តិសុខ ការពារជាតិនិងកិច្ចការបរទេស ដោយមានគោលដៅលើសពីការកំណត់ចំនួន ៥ និងសម្រេចបានគោលដៅចំនួន ៧។ ជាមួយនឹងដំណោះស្រាយដែល រដ្ឋាភិ បាលបានដាក់ចេញនោះ  មតិជាច្រើនបានស្នើថា ត្រូវបន្តជំរុញការវិនិយោគសាធា រណៈ។ ទន្ទឹមនឹងនេះជួយឧបត្ថម្ភការខាតបង់កសិកម្មទៀតផង។

អញ្ជើញថ្លែងក្នុងកិច្ចប្រជុំ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានមានប្រសាសន៍ថា៖ “សម្រាប់ឆ្នាំ ២០២០នេះ  គោលដៅរបស់យើងនៅតែបានរក្សាប៉ុន្តែដើម្បីរក្សាបានស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចក្នុងបរិបទ នៃស្ថានភាពក្នុងស្រុកនិងអន្តរជាតិកំពុងប្រែប្រួលយ៉ាងស្មុគស្មាញ។ លើសពីនេះទៅទៀត និន្នាការគាំពារពាណិជ្ជកម្ម ជម្លោះពាណិជ្ជកម្ម ជម្លោះភូមិសាស្ត្រនយោបាយរវាងប្រទេសធំៗ ក៏អាចជះឥទ្ធិពលអវិជ្ជមានដល់ផលិត កម្មនិងការនាំចូល - នាំចេញរបស់វៀតណាមដែរ។ យ៉ាងណាមិញ វៀតណាមត្រូវឆ្លៀត យកនូវប្រយោជន៍ពីឱកាសដែលនាំមកដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មី និងដោះស្រាយហានិភ័យក៏ដូចជាបញ្ហាប្រឈម ខណៈពេលដែល យើងធ្វើសមា ហរណកម្មកាន់តែស៊ីជម្រៅទៅក្នុងសេដ្ឋកិច្ចពិភពលោក”។

លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan ក៏បានស្នើអោយបន្តអនុវត្តគោលនយោបាយហិរញ្ញវត្ថុតឹងរឹង សន្សំសំចៃ មានប្រសិទ្ធភាពនិងតម្លាភាព។ ពោលគឺ នៅឆ្នាំ ២០២០ ព្យាយាមបង្កើនប្រាក់ចំណូលនិងដោះស្រាយបំណុលពន្ធដើម្បីធ្វើខឿន ហិរញ្ញវត្ថុជាតិមានតម្លាភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ