គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាបើកសម័យប្រជុំចុងក្រោយ

(VOVWORLD) - នាព្រឹកថ្ងៃទី ១៧ ខែកក្កដា គណៈកម្មា ធិការអចិន្ត្រៃយ៍នៃរដ្ឋសភាបានបើកសម័យប្រជុំចុងក្រោយ។ 
គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាបើកសម័យប្រជុំចុងក្រោយ - ảnh 1ទិដ្ឋភាពនៃសម័យប្រជុំចុងក្រោយរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា (រូបថតៈ quochoi.vn) 

អញ្ជើញថ្លែងមតិ សន្និដ្ឋានសម័យប្រជុំលើកទី ៣៥ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានស្នើរឲ្យរដ្ឋាភិ បាល ក្រុមប្រឹក្សាជនជាតិនិងបណ្តាគណៈកម្មាធិការរបស់រដ្ឋសភា  ត្រូវច្បាមជាប់នូវស្មារតីនិងខ្លឹមសារនៃកិច្ចប្រជុំដើម្បីបន្តការស្រាវជ្រាវនិងបញ្ចប់ពង្រាងសេចក្តីសម្រេចចិត្តចំនួន ៤ បណ្តារបាយការណ៏និងសេចក្តីព្រាងនៃសេច ក្តីសម្រេចចិត្តសម្រាប់ការដាក់សំណើរ ហើយផ្សព្វផ្សាយជាធរមាន។ 

ទន្ទឹមនឹងនោះ ត្រូវម្ចាស់ការក្នុងការត្រៀមរៀបចំផែនការសម្រាប់សម័យប្រជុំលើកទី ៨។ ស្ដីពីគោលនយោបាយវិនិយោគក្នុងការសាងសង់គម្រោងរដ្ឋសភាអេឡិចត្រូនិក ដំណាក់កាល ២០១៩-២០២៦  ប្រធានរដ្ឋសភាលោកស្រី  Nguyen Thi Kim Ngan បានស្នើឲ្យបន្តទទួលយកនូវមតិរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ដើម្បីបង្ហើយគម្រោងនេះផងដែរ។ លោកស្រី Nguyen Thi Kim Ngan អញ្ជើញមានប្រ សាសន៍ថា៖ “គម្រោងនេះមិនមែនជាគម្រោងវិនិយោគទេ។ គម្រោងនេះគឺដើម្បី កំណត់ក្របខ័ណ្ឌច្បាប់ដើម្បីរៀបចំដំណើរការកសាងរដ្ឋសភាអេឡិចត្រូនិក។ ស្នើរដ្ឋ សភា រដ្ធាភិបាលនិងស្ថាប័នសំខាន់ៗនៃប្រព័ន្ធនយោបាយ បង្កើនការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានផងដែរ ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ