គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាបើកសម័យប្រជុំលើកទី ៣៦
(VOVWORLD) - នាព្រឹកថ្ងៃទី ១៩ សីហា នៅទីក្រុងហាណូយ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានបើកសម័យប្រជុំលើកទី ៣៦។
ប្រព្រឹត្តទៅរយៈពេល ៤ ថ្ងៃ ក្នុងសម័យប្រជុំនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្តល់មតិលើខ្លឹមសារសំខាន់ៗជាច្រើន ជាពិសេសគណៈកម្មាធិ ការអចិន្ត្រៃយ៍រដ្ឋសភារៀបចំសកម្មភាពសួរដេញដោល-ឆ្លើយសំនួរដេញ ដោលសម្រាប់រដ្ឋមន្ត្រីចំនួន ៣រូប។
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាក៏បានផ្តល់យោបល់លើការរៀបចំវេទិការដ្ឋសភាស្តីពីសកម្មភាពឃ្លាំមើល; ផ្តល់យោបល់លើសេចក្តីព្រាងផែនការឃ្លាំមើល និងរបាយការណ៍សង្ខេបរបស់ក្រុមការងារឃ្លាំមើលស្តីពី “ការអនុវត្តគោលនយោបាយ និងច្បាប់ ស្តីពីការអភិវឌ្ឍនិងការប្រើប្រាស់ធនធានមនុស្ស ដើម្បីបំពេញតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ជាពិសេសធនធានមនុស្សប្រកបដោយគុណភាពខ្ពស់"...៕