គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាបើកសម័យប្រជុំលើកទី ៤៤

(VOVWORLD) -  នាព្រឹកថ្ងៃទី ២០ ខែមេសា នៅទីក្រុងហាណូយ គណៈ កម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាបានបើកសម័យប្រជុំលើកទី ៤៤ ដែលសម័យប្រជុំនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២០ រហូតដល់ថ្ងៃទី ២៨ ខែមេសា។

គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាបើកសម័យប្រជុំលើកទី ៤៤  - ảnh 1 ទិដ្ឋភាពនៃកិច្ចប្រជុំ

អញ្ជើញថ្លែងមតិ បើកសម័យប្រជុំ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានឲ្យដឹងថា នៅក្នុងសម័យប្រជុំនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្តល់មតិយោបល់ទៅលើ ពង្រាងច្បាប់ចំនួន ៦; ត្រៀមរៀបចំសម្រាប់សម័យប្រ ជុំលើកទី ៩ នៃរដ្ឋសភានីតិកាលទី ១៤ និងបញ្ហាសំខាន់ៗជាច្រើនទៀត។ ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា៖ នេះគឺជាសម័យប្រជុំដ៏វែងមួយនិងប្រព្រឹត្តទៅក្នុងបរិបទនៃការរីករាលដាលជំងឺរាតត្បាត។ យ៉ាងណាមិញ  ខ្លឹមសារជាច្រើនត្រូវបានរៀបចំសម្រាប់ដាក់ជូនសម័យប្រជុំដែលនឹងបានរៀបចំតាមរបៀបថ្មីដែរ។ លោកស្រី Nguyen Thi Kim Ngan អញ្ជើញផ្តល់អនុសាសន៍ថា៖ “ខ្ញុំគិតថា នេះគឺជាបញ្ហាដែលយើងគួរតែផ្តោតការយកចិត្តទុកដាក់ ពីព្រោះ ពេលយើងនិយាយថា ក្នុងអំឡុងពេលរក្សាគម្លាតក្នុងសង្គមដើម្បីបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺមិនមែនមានន័យថាយើងមិនធ្វើការនោះទេ។ ហេតុដូច្នេះ យើងគួរតែអនុវត្ត ន៍ផែនការឬរបៀបធ្វើការតាមបែបផែនថ្មីជាជាងការកក់់ស្ទះយឺតយ៉ាវ”។

នៅព្រឹកថ្ងៃទី ២០ ខែមេសានេះ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាក៏បានផ្តល់យោបល់ (លើកទី ២) លើសេចក្តីព្រាងច្បាប់ស្តីពីការវិនិយោគក្នុងភាពជាដៃគូសាធារណៈ - ឯកជន៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ