គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាផ្តល់មតិលើខ្លឹមសារនៃសម័យប្រជុំលើកទី ២ រដ្ឋសភានីតិកាលទី ១៥
(VOVWORLD) - នាព្រឹកថ្ងៃទី ១១ ខែតុលានៅទីក្រុងហាណូយ គណៈ កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានបើកសម័យប្រជុំលើកទី ៤។
ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញថ្លែងមតិបើកកិច្ចប្រជុំ (រូបថត៖ TTXVN) |
ថ្លែងមតិបើកសម័យប្រជុំ ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា នៅក្នុងកិច្ចប្រជុំនេះគណៈ កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្តល់យោបល់លើផែនការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចសម្រាប់ដំណាក់កាល ២០២១- ២០២៥; ការរៀបចំផែនការប្រើប្រាស់ដីជាតិដំណាក់កាល ២០២១-២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០ និងផែនការប្រើប្រាស់ដីរយៈពេល ៥ ឆ្នាំ (២០២១- ២០២៥)។ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាក៏បានផ្តល់យោបល់លើការរៀបចំសម័យប្រជុំលើកទី ២ រដ្ឋសភានីតិកាលទី ១៥ ក្នុងនោះមានការស្នើសុំការបង្កើតថ្មីនិងការកែលម្អមួយចំនួនដែលត្រូវអនុវត្តន៍នៅសម័យប្រជុំលើកទី ២ រដ្ឋសភានីតិកាលទី ១៥ និងការរៀបចំសកម្មភាពសួរដេញដោល និងឆ្លើយសំណួរដេញដោលនៅក្នុងកិច្ចប្រជុំ។
បន្ទាប់មកក្រោមការដឹកនាំរបស់អនុប្រធានរដ្ឋសភាលោក Tran Quang Phuong គណៈកម្មាធិ ការអចិន្ត្រៃយ៍រដ្ឋសភាបានធ្វើអត្ថាធិប្បាយលើរបាយការណ៍៖ ការបូកសរុបមតិនិងអនុសាសន៍របស់អ្នកបោះឆ្នោតនិងប្រជាពលរដ្ឋដើម្បីបញ្ជូនទៅសម័យប្រជុំលើកទី ២ រដ្ឋសភានីតិកាលទី ១៥; លទ្ធផលនៃការត្រួតពិនិត្យការដោះស្រាយនិងការឆ្លើយតបទៅនឹងសំណើររបស់អ្នកបោះឆ្នោតដែលបានបញ្ជូនទៅសម័យប្រជុំលើកទី ១១ រដ្ឋសភានីតិកាលទី ១៤; លទ្ធផលនៃការទទួលប្រជាពលរដ្ឋ ការទទួលនិងដោះស្រាយសំណើរ របស់ប្រជាពលរដ្ឋនិងលទ្ធផលនៃការត្រួតពិនិត្យការដោះស្រាយបណ្តឹងតវ៉ា របស់ប្រជាពលរដ្ឋដែលបានផ្ញើជូនរដ្ឋសភានៅឆ្នាំ ២០២១៕