គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាវៀតណាមនិតិកាលទី ១៤ ផ្ដល់មតិលើសេចក្តីព្រាងច្បាប់ចំនួន ២
(VOVWORLD) -នាថ្ងៃទី ១៤ សីហា ក្នុងកម្មវិធិសម័យប្រជុំលើកទី ១៣ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាវៀតណាមបានផ្ដល់មតិស្ដីពីបញ្ហាដែលមានមតិខុសៗគ្នានៃ សេចក្តីព្រាងច្បាប់ការពារ និងអភិវឌ្ឍន៍ព្រៃឈើ (ធ្វើវិសោធនកម្ម) និងច្បាប់ ជលផល (ធ្វើវិសោធនកម្ម)។
គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាវៀតណាមនិតិកាលទី ១៤
ផ្ដល់មតិលើសេចក្តីព្រាងច្បាប់ចំនួន ២ |
នាថ្ងៃទី ១៤ សីហា ក្នុងកម្មវិធិសម័យប្រជុំលើកទី ១៣ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាវៀតណាមបានផ្ដល់មតិស្ដីពីបញ្ហាដែលមានមតិខុសៗគ្នានៃ សេចក្តីព្រាងច្បាប់ការពារ និងអភិវឌ្ឍន៍ព្រៃឈើ (ធ្វើវិសោធនកម្ម) និងច្បាប់ ជលផល (ធ្វើវិសោធនកម្ម)។ ផ្ដល់មតិលើសេចក្តីព្រាងច្បាប់ការពារ និងអភិវឌ្ឍន៍ព្រៃឈើ ធ្វើវិសោធនកម្ម អង្គប្រជុំស្នើថាគម្បីដាក់ឈ្មោះច្បាប់នេះគឺច្បាប់រុក្ខកម្ម តាមនោះ អះអាងថារុក្ខកម្មជាផ្នែកសេដ្ឋកិច្ច-បច្ចេកទេស។ បណ្ដាខ្លឹមសារដែលត្រូវបានអង្គប្រជុំពិភាក្សារួមមាន៖ ការបែងចែកប្រភេទព្រៃឈើ ម្ចាស់ព្រៃឈើ ប្រគល់ព្រៃឈើ ឲ្យជួលព្រៃឈើ ការទទួលខុសត្រូវរបស់បណ្ដាក្រសួង ស្ថាប័ន មូលដ្ឋាននានា និងសង្គមទាំងមូលក្នុងកិច្ចកាំពារ និងអភិវឌ្ឍន៍ព្រៃឈើ។
ស្ដីពីគម្រោងច្បាប់ជលផល (ធ្វើវិសោធនកម្ម) តាមការពិភាក្សា គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាបានអះអាងនូវសារៈសំខាន់នៃកម្លាំងការពារជលផល។ ខ្លឹមសារផ្សេងៗនៃសេចក្តីព្រាងច្បាប់ដូចជា៖ ប្រភពហិរញ្ញវត្ថុការពារ និងអភិវឌ្ឍន៍ប្រភពប្រធនធានជលផល មូលនិធិការពារ និងអភិវឌ្ឍន៍ប្រធនធានជលផល គោលនយោបាយរបស់រដ្ឋក្នុងសកម្មភាពជលផល ហើយត្រូវបានគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាពិភាក្សា ផ្ដល់មតិជាក់ស្ដែងនៅក្នុងសម័យពិភាក្សានេះ៕