គណកម្មាធិការអចិន្ត្រៃយ៍រដ្ឋាភិបាលបើកកិច្ចប្រជុំសម្រាប់ត្រៀមរៀបចំឲ្យសន្និសីទ WEF-ASEAN ២០១៨

(VOVWORLD) - នាព្រឹកថ្ងៃទី២២ ខែសីហានៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញធ្វើជាអធិបតីនៃកិច្ចប្រជុំអចិន្ត្រៃយ៍រដ្ឋាភិបាលស្តីពីការត្រៀមរៀបចំសម្រាប់វេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ាន(WEF-ASEAN) ដែលនឹងបានប្រារព្ធឡើងចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០១៨ ។

គណកម្មាធិការអចិន្ត្រៃយ៍រដ្ឋាភិបាលបើកកិច្ចប្រជុំសម្រាប់ត្រៀមរៀបចំឲ្យសន្និសីទ WEF-ASEAN ២០១៨ - ảnh 1 នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ 

ដល់បច្ចុប្បន្ននេះ  មានប្រធានាធិបតីនិងនាយករដ្ឋមន្ត្រីនៃប្រទេសចំនួន៨ បានបញ្ជាក់ថានឹងចូលរួមក្នុងសន្និសីទនេះ ក្រៅពីនោះក៏មានវត្តមានឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីការបរទេសនិងរដ្ឋមន្រ្តីផ្នែកផ្សេងៗ មកពីប្រទេសមួយចំនួន។ ទន្ទឹមជាមួយគ្នានោះ  តំណាងជាង ៨០០រូប ជាថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុនជួរមុខពិភពលោកនិងតំបន់ក៏បានចូលរួមនៅក្នុងសន្និសីទលើកនេះផងដែរ។

អញ្ជើញថ្លែងមតិក្នុងសន្និសីទនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា នេះគឺជាព្រឹត្តិការណ៍កិច្ចការបរទេសសំខាន់បំផុតរបស់វៀតណាមក្នុងឆ្នាំ ២០១៨ ដោយរួមចំណែកផ្សព្វផ្សាយរូបភាពនិងនិងឋានៈរបស់វៀតណាមក្នុងតំបន់និងអន្តរជាតិ។ តាមនោះ កិច្ចការត្រៀមរៀបចំត្រូវមានភាពម្ចាស់ការ ដោយធានាថាការទទួលភ្ញៀវពោរពេញដោយភាពរាក់ទាក់រួសរាយ ក្នុងនោះមានរូបភាពនិងសកម្មភាពបង្ហាញពីវប្បធម៌ដ៏វិសេសវិសាលរបស់វៀតណាមជាមួយភ្ញៀវអន្តរជាតិ។

គណកម្មាធិការអចិន្ត្រៃយ៍រដ្ឋាភិបាលបើកកិច្ចប្រជុំសម្រាប់ត្រៀមរៀបចំឲ្យសន្និសីទ WEF-ASEAN ២០១៨ - ảnh 2 ទិដ្ឋភាពនៃកិច្ចប្រជុំ

នាយករដ្ឋមន្រ្តីលើកច្បាស់ថា នេះគឺជាសន្និសីទមានចរិតលក្ខណៈបច្ចេកវិទ្យា ដូច្នេះខ្លឹមសារនិងបរិក្ខាដែលត្រូវបានប្រើនៅក្នុងសន្និសីទគួរតែឆ្លុះបញ្ចាំងពីស្មារតីនេះ។ ជាមួយនឹងការដែលមានដៃគូអាជីវកម្មធំ ៗដែលជាសមាជិកនៃវេទិកាសេដ្ឋកិច្ចពិភពលោក តាមនោះ នាយករដ្ឋមន្ត្រីស្នើឱ្យមានវិធានការជម្រុញការផ្សព្បផ្សាយអំពីឱកាសសហប្រតិបត្តិការធ្វើអាជីវកម្មនៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ