គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា៖ ធ្វើសវនកម្មលើការបែងចែកនិងការប្រើប្រាស់ប្រភពធនធានសម្រាប់ការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត

(VOVWORLD) - ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានស្នើឱ្យមានការផ្សព្វផ្សាយជាសាធារណៈនិងតម្លាភាពក្នុងសកម្មភាពសវនកម្មដើម្បីរឹតបន្តឹងវិន័យហិរញ្ញវត្ថុ ថវិកានិងអនុម័តលើលទ្ធផលសវនកម្មរបស់ប្រជាជននិងសង្គមដោយមានមូលដ្ឋានត្រួតពិនិត្យឡើងវិញសកម្មភាពសវនកម្ម។
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា៖ ធ្វើសវនកម្មលើការបែងចែកនិងការប្រើប្រាស់ប្រភពធនធានសម្រាប់ការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាត - ảnh 1លោកប្រធានរដ្ឋសភា Vuong Dinh Hue អញ្ជើញផ្តល់មតិនៅក្នុងកិច្ចប្រជុំនេះ (រូបថត៖ Gia Han/ thanhnien.vn)

នៅព្រឹកថ្ងៃទី ១៤ ខែកញ្ញា ធ្វើការផ្តល់យោបល់លើរបាយការណ៍ការងារសម្រាប់ឆ្នាំ ២០២១ និងផែនការសវនកម្មឆ្នាំ ២០២២ នៃស្ថាប័នសវនកម្មរដ្ឋ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានស្នើឱ្យសវនកម្មរដ្ឋផ្តោតលើការធ្វើសវនកម្មការកៀរគរនិងការបែងចែក រួមទាំងការប្រើប្រាស់ប្រភពធនធានសម្រាប់ការងារបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ ១៩។ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានស្នើឱ្យមានការផ្សព្វផ្សាយជាសាធារណៈនិងតម្លាភាពក្នុងសកម្មភាពសវនកម្មដើម្បីរឹតបន្តឹងវិន័យហិរញ្ញវត្ថុ ថវិកានិងអនុម័តលើលទ្ធផលសវនកម្មរបស់ប្រជាជននិងសង្គមដោយមានមូលដ្ឋានត្រួតពិនិត្យឡើងវិញសកម្មភាពសវនកម្ម។ ទាក់ទងនឹងផែនការសវនកម្មសម្រាប់ឆ្នាំ ២០២២ គោលដៅរួមនៅតែត្រូវពង្រឹងមូលដ្ឋានម៉ាក្រូសេដ្ឋកិច្ចជាអាទិភាពកំពូល ធានាវិន័យហិរញ្ញវត្ថុនិងថវិកាព្រមទាំងធានាសុវត្ថិភាពនិងនិរន្តរភាពនៃបំណុលសាធារណៈ ការដោះស្រាយបំណុលអាក្រក់ក្នុងបណ្តាអង្គការឥណទាន។ ទាក់ទងនឹងការធ្វើសវនកម្ម ការកៀរគរ ការបែងចែកនិងការប្រើប្រាស់ធនធានសម្រាប់ការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានស្នើថា៖ “ការប្រឆាំងនឹងជំងឺរាតត្បាតត្រូវតែមានប្រសិទ្ធភាព ប៉ុន្តែក៏មានការចំណាយតិចនិងសន្សំសំចៃចំណាយដែរ។ បញ្ហានេះនៅតែអូសបន្លាយយូរអង្វែងមិនមែនតែមួយថ្ងៃឬ២ថ្ងៃប៉ុណ្ណោះ យើងត្រូវតែគិតគូរពីការប្រមូលផ្តុំធនធានមនុស្សនិងហិរញ្ញវត្ថុសម្រាប់ការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតនេះ ដែលជាអាទិភាពកំពូលនិងមានការចាំបាច់ក្នុងការប្រើប្រាស់”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ