គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បើកសម័យប្រជុំលើកទី ៤០

(VOVWORLD) - សម័យប្រជុំលើកទី ៤០ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានប្រារព្ធនាព្រឹកថ្ងៃទី ១៧ ខែធ្នូ នៅវិមានរដ្ឋសភា។ 
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បើកសម័យប្រជុំលើកទី ៤០ - ảnh 1គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បើកសម័យប្រជុំលើកទី ៤០ 

អញ្ជើញថ្លែងមតិក្នុងពិធីបើក ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអោយដឹងថា នៅក្នុងសម័យប្រជុំនេះ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា និងធ្វើការ បូកសរុបកិច្ចប្រជុំលើកទី៨ និងផ្តល់មតិសម្រាប់ត្រៀមអោយកិច្ចប្រជុំលើកទី៩ នៃរដ្ឋសភា។ ទន្ទឹមជាមួយគ្នានោះ អង្គប្រជុំនឹងផ្តល់មតិលើគោលការណ៍កសាងយុទ្ធសាស្ត្រអភិវឌ្ឍន៍សវនកម្មរដ្ឋ ដំណាក់កាល ២០២០-២០៣០និងទស្សនៈវិស័យដល់ឆ្នាំ ២០៣៥។

ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ក៏បានពិនិត្យ និងផ្តល់សេចក្តីសម្រេចចិត្តលើការបង្កើតនិងរៀបចំឡើងវិញ អង្គភាពរដ្ឋបាលថ្នាក់ស្រុក និងថ្នាក់ឃុំ តាមរយៈខេត្តចំនួន ១១និងប្រគល់ផែនការវិនិយោគរយៈពេលមធ្យមនៃថវិការមជ្ឈឹមដំណាក់កាល ២០១៦-២០២០ សម្រាប់ធនាគារអភិវឌ្ឍន៍វៀតណាម និងកម្មវិធីការងារសម្រាប់ឆ្នាំ២០២០ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ