គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ផ្តល់យោបល់លើកិច្ចប្រជុំ “វិសាមញ្ញ” ដើម្បីដោះស្រាយបញ្ហាបន្ទាន់

(VOVWORLD) - សម័យប្រជុំលើកទី៥ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានបើកនាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា នៅទីក្រុងហាណូយ។

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ផ្តល់យោបល់លើកិច្ចប្រជុំ “វិសាមញ្ញ” ដើម្បីដោះស្រាយបញ្ហាបន្ទាន់  - ảnh 1ប្រធានរដ្ឋសភា លោក Vuong Dinh Hue អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំ 

អញ្ជើញថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានឲ្យដឹងថា ក្នុងសម័យប្រជុំនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្តល់យោបល់លើសំណើរបស់រដ្ឋាភិបាលក្នុងការបំពេញបន្ថែមគម្រោងច្បាប់ចំនួនពីរ ទៅក្នុងកម្មវិធីតាក់តែងច្បាប់និងបទបញ្ញត្តិនៅឆ្នាំ២០២២ គឺ៖ ច្បាប់ធ្វើវិសោធនកម្មនិងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីប្រេកង់វិទ្យុ; ច្បាប់ស្តីពីការពិនិត្យនិងព្យាបាលជំងឺ (វិសោធនកម្ម)។

ទាក់ទិននឹងការបូកសរុបសម័យប្រជុំលើកទី២ និងមតិយោបល់ដំបូងលើការរៀបចំសម័យប្រជុំតាមប្រធានបទនៅខែធ្នូ ឆ្នាំ២០២១ និងសម័យប្រជុំលើកទី៣ រដ្ឋសភានីតិកាលទី ១៥ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានស្នើទៅគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ផ្តល់មតិលើការរៀបចំសម័យប្រជុំ "វិសាមញ្ញ" មួយក្នុងខែធ្នូ ដើម្បីដោះស្រាយបញ្ហាបន្ទាន់មួយចំនួន។

ក៏នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានឯកភាពជាគោលការណ៍ ចំពោះការដែលរដ្ឋាភិបាលចុះហត្ថលេខាលើកិច្ចព្រមព្រៀងធានារ៉ាប់រងសង្គមរវាងរដ្ឋាភិបាលវៀតណាមនិងកូរ៉េខាងត្បូង។ ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ ធានាបាននូវការបង្កើនប្រសិទ្ធភាពនៃអត្ថប្រយោជន៍ធានារ៉ាប់រងសង្គមរបស់បុគ្គលិកដែលកំពុងធ្វើការនៅក្នុងប្រទេសចំនួនពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ