គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាធ្វើការពិនិត្យលើសេចក្តីព្រាងនៃសេចក្តីសម្រេចចិត្តដោយពន្យល់នូវមាត្រាមួយចំនួននៃច្បាប់រៀបចំផែនការ

(VOVWORLD) - បន្តសម័យប្រជុំ លើកទី ៣៦ នាព្រឹកថ្ងៃទី ១៣ ខែសីហា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានពិនិត្យមើលលើសេចក្តីព្រាងនៃសេចក្តីសម្រេចចិត្ត ពន្យល់មាត្រាមួយចំនួននៃច្បាប់រៀបចំផែនការ។

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាធ្វើការពិនិត្យលើសេចក្តីព្រាងនៃសេចក្តីសម្រេចចិត្តដោយពន្យល់នូវមាត្រាមួយចំនួននៃច្បាប់រៀបចំផែនការ - ảnh 1ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថតៈ VGP) 

សេចក្តីព្រាងនៃសេចក្តីសម្រេចចិត្ត ពន្យល់នូវមាត្រាមួយចំនួននៃច្បាប់រៀបចំផែន ការ រួមមានមាត្រាចំនួន ២ ដែលក្នុងនោះ  មាន ០១ មាត្រា ដែលពន្យល់អំពីបទ ប្បញ្ញត្តិមួយចំនួននៃច្បាប់រៀបចំផែនការ;  ០១ មាត្រាទៀត ពន្យល់អំពីប្រសិទ្ធភាពប្រតិបត្តិរបស់សេចក្តីសម្រេចចិត្តនេះ។

នៅឯកិច្ចប្រជុំនេះ ថ្វីត្បិតតែយល់ស្របនឹងភាពចាំបាច់ត្រូវផ្សព្វផ្សាយសេចក្តីសម្រេចចិត្តនេះក៏ដោយ ប៉ុន្តែ ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចនៃរដ្ឋសភា លោក Vu Hong Thanh បានអោយដឹងថា ការពន្យល់អំពីច្បាប់គួរតែធានាភាពត្រឹមត្រូវតាមគោល ការណ៍និងតាមសមត្ថកិច្ច។ ម្យ៉ាងវិញទៀត  រដ្ឋាភិបាលគួរតែរាយការណ៍ជូនរដ្ឋសភាដើម្បីពិនិត្យនិងចេញសេចក្តីសម្រេចចិត្តជាក់លាក់មួយ ដោយអនុញ្ញាតឱ្យមានការ កែសម្រួល រាល់ផែនការរួមនៃវិស័យជាក់ស្តែង ក្នុងអំឡុងពេលពីឥឡូវនេះ រហូតដល់ដំណាច់ឆ្នាំ ២០២០ ហើយត្រូវតែធានាលក្ខណៈឯកភាពគ្នាផងដែរ។

ស្តីពីបញ្ហានេះ ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan អញ្ជើញមានប្រ សាសន៍ ថា៖ “នៅក្នុងដំណើរការនៃការអនុវត្តផែនការដែលបានអនុម័ត មុនពេលច្បាប់រៀបចំផែនការថ្មីចូលជាធរមាន។ តាមច្បាប់រៀបចំផែនការថ្មី ត្រូវតែបញ្ចូលទៅក្នុងផែនការជាតិ ផែនការតំបន់និងខេត្ត។ ប៉ុន្តែផែនការជាតិ តំបន់និងខេត្ត មិនទាន់ត្រូវបានអនុម័ត ពោលគឺ រដ្ឋាភិបាលត្រូវបានដឹកនាំការកែតម្រូវនូវខ្លឹមសារនៃផែនការចាស់ ដោយយោងតាមច្បាប់ចាស់។ ពីព្រោះថា ផែនការមេថ្មីមិនត្រូវបានអនុម័ត គឺអាចកែតម្រូវបានដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ