គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​ធ្វើការសួរដេញដោល​ប្រធាន​ផ្នែក ២ ​រូប

(VOVWORLD) - បន្តសម័យប្រជុំលើកទី ២១ នាថ្ងៃទី ២១ មិនា នៅទីក្រុងហាណូយ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានធ្វើការសួរដេញដោលលើបញ្ហាមួយចំនួន ក្នុងវិស័យតុលាការ និងអយ្យការ។ 

ប្រធានតុលាការប្រជាជនកំពូល លោក Nguyen Hoa Binh និងប្រធានអយ្យការប្រជាជនកំពូល Le Minh Tri បានឆ្លើយសំណួរដេញដោលនៅឯកិច្ចប្រជុំ។

ប្រធានតុលាការប្រជាជនកំពូល លោក Nguyen Hoa Binh បានបំភ្លឺអំពីដំណោះស្រាយដើម្បីលើកកំពស់គុណភាពនៃការកាត់ក្តី និងការដោះស្រាយសំណុំរឿងរដ្ឋបាល និងព្រហ្មទណ្ឌពាក់ព័ន្ធនឹងសេដ្ឋកិច្ច និងអំពើពុករលួយ; ការទប់ស្កាត់ និងដោះស្រាយអំពើពុករលួយ និងអវិជ្ជមានក្នុងវិស័យតុលាការ...។

ប្រធានអយ្យការប្រជាជនកំពូលលោក Le Minh Tri បានឆ្លើយសំនួរដេញដោលអំពីដំណោះស្រាយលើកកំពស់គុណភាពនៃការអនុវត្តសិទ្ធិក្នុងការកាត់ទោស និងត្រួតពិនិត្យសកម្មភាពរបស់តុលាការក្នុងការដោះស្រាយរឿងក្តីព្រហ្មទណ្ឌ ជាពិសេសករណីអាជីវកម្ម សេដ្ឋកិច្ច អំពើពុករលួយ; មិនឲ្យកើតមានឡើងការរំលងទោស បង្កាច់បង្ខូចមនុស្សស្លូតត្រង់ដោយអយុត្តិធម៌៕

ប្រតិកម្មទៅវិញ

ផ្សេងៗ