គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងប្រជុំពីថ្ងៃទី ១១ ដល់ ២០ ឧសភា ដោយផ្តល់យោបល់លើបញ្ហាសំខាន់ៗមួយចំនួន

(VOVWORLD) - សម័យប្រជុំលើកទី ១១ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា គ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១១ ដល់ថ្ងៃទី ២០ ឧសភា។
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងប្រជុំពីថ្ងៃទី ១១ ដល់ ២០ ឧសភា ដោយផ្តល់យោបល់លើបញ្ហាសំខាន់ៗមួយចំនួន - ảnh 1សម័យប្រជុំលើកទី១០ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា (រូបថត៖ TTXVN)

ក្នុងសម័យប្រជុំនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងពិចារណាផ្តល់យោបល់លើខ្លឹមសារសំខាន់ៗមួយចំនួនដូចជា៖ របាយការណ៍ស្តីពីការវាយតម្លៃបំពេញបន្ថែមលើការអនុវត្តភារកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម និងថវិការដ្ឋក្នុងឆ្នាំ២០២១; ការអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម និងថវិការដ្ឋក្នុងប៉ុន្មានខែដំបូងនៃឆ្នាំ២០២២; របាយការណ៍ស្តីពីលទ្ធផលនៃការត្រួតពិនិត្យការដោះស្រាយ និងការឆ្លើយតបទៅនឹងសំណើររបស់អ្នកបោះឆ្នោតដែលបានបញ្ជូនទៅសម័យប្រជុំលើកទី ២ រដ្ឋសភានីតិកាលទី ១៥ និងការរៀបចំសម័យប្រជុំលើកទី៣ នៃរដ្ឋសភា នីតិកាលទី១៥ ជាដើម។

ទន្ទឹមនឹងនោះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ក៏នឹងពិចារណាលើសេចក្តីព្រាងផែនការ បែងចែកដើមទុនថវិកាមជ្ឈឹម ដំណាក់កាល ២០២១ - ២០២៥ និងឆ្នាំ ២០២២ ជូនក្រសួង ស្ថាប័នមជ្ឈឹមនិងមូលដ្ឋាន ដើម្បីអនុវត្តន៍កម្មវិធីគោលដៅជាតិចំនួន ៣; ពិចារណាបន្ថែមលើផែនការថវិកាមជ្ឈិមជាតិឆ្នាំ២០២២ សម្រាប់បែងចែកជូនតាមក្រសួង សាខា មូលដ្ឋាន... ព្រមទាំង ពិនិត្យ និងផ្តល់យោបល់លើខ្លឹមសារសំខាន់ៗមួយចំនួនទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ