គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបើកសម័យប្រជុំលើកទី៨

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបើកសម័យប្រជុំលើកទី៨ - ảnh 1
ទិដ្ឋភាពនៃកិច្ចប្រជុំលើកទី៧គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា
 (រូបថតៈ Trọng Đức/TTXVN)

(VOVworld)-នាព្រឹកថ្ងៃទី១៤មិនា នៅវិមានរដ្ឋសភា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋ
សភាបានបើកសម័យប្រជុំលើកទី៨។ បានប្រព្រឹត្តទៅរហូតដល់ថ្ងៃទី២២មិនា
សម័យប្រជុំរបស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាលើកនេះនឹងផ្តោតសំខាន់លើ
 ការងារតាក់តែងច្បាប់។ ទន្ទឹមជាមួយគ្នានោះ អង្គប្រជុំនឹងចំណាយពេលវេលាមួយ
 ថ្ងៃសម្រាប់អនុវត្តការសួរដេញដោលនិងឆ្លើយសំណួរសួរដេញដោលរបស់សមាជិក
 សមាជិកាសភា។  អង្គប្រជុំនឹងផ្តល់មតិលើពង្រាងច្បាប់មួយចំនួន ក្នុងនោះមាន
ច្បាប់ធ្វើវិសោធនកម្ម បំពេញបន្ថែមលើប្រការមួយចំនួននៃច្បាប់បណ្តឹងបរិហារច្បាប់
 ទេសចរណ៍ (ធ្វើវិសោធនកម្ម) និងច្បាប់ការពារនិងអភិវឌ្ឍន៍ព្រៃឈើ (ធ្វើវិសោធនកម្ម)
 ជាដើម។ តាមគម្រោង នាថ្ងៃទី២១មិនា អង្គប្រជុំនឹងអនុវត្តសម័យសួរដេញដោល
និងឆ្លើយសំណួរសួរដេញដោលរបស់សមាជិក សមាជិកាសភាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ