គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបើកសម័យប្រជុំលើកទី៩
|
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបើកសម័យប្រជុំលើកទី៩ |
(VOV)_នាព្រឹកថ្ងៃទី១៧ មេសា នៅទីក្រុងហាណូយ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា វៀតណាមបាន បើកកិច្ចប្រជុំលើកទី៩ ដោយមានខ្លឹមសារសំខាន់ជាច្រើន ដើម្បីត្រៀមរៀបចំsMrab’សម័យប្រជុំលើកទី ៣រដ្ឋសភាវៀតណាម នីតិកាលទី១៤ ដោយគ្រោងនឹងប្រព្រឹត្តទៅនាថ្ងៃទី២០ឧសភា។ កិច្ចប្រជុំនឹងផ្តល់មតិចំពោះគំរោងច្បាប់ជួយឧបត្ថម្ភសហគ្រាសខ្នាតតូចនិងមធ្យម ច្បាប់គ្រប់គ្រង ប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ(ធ្វើវិសោធនកម្ម) ច្បាប់ធ្វើវិសោធនកម្មមនិងបំពេញបន្ថែមមាត្រាមួយចំនួននៃក្រមច្បាប់ព្រហ្មទណ្ឌ ២០១៥ដោយមានខ្លឹមសារសំខាន់ជាច្រើន។ នាថ្ងៃទី១៨មេសាគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងរៀប ចំសម័យសួរដេញដោលនិងឆ្លើយការសួរដេញដោលចំពោះរដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ច លោក Dao Ngoc Dung និងរដ្ឋមន្ត្រីក្រសួងព័ត៌មាននិងផ្សព្វផ្សាយ លោក Truong Minh Tuan ផងដែរ៕