គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបើកសម័យប្រជុំលើប្រធានបទអំពីច្បាប់
(VOVWORLD) - កិច្ចប្រជុំនេះនឹងដំណើរការចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៨ ខែសីហា ដោយផ្តល់យោបល់លើខ្លឹមសារសំខាន់ៗជាច្រើន ដើម្បីត្រៀមសម័យប្រជុំរដ្ឋសភាលើកទី ៤ នីតិកាលទី១៥។
សម័យប្រជុំលើកទី១៤ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា (រូបថត៖ vov.vn) |
សម័យប្រជុំលើប្រធានបទអំពីច្បាប់នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី ១៥ សីហា នៅទីក្រុងហាណូយ។ កិច្ចប្រជុំនេះនឹងដំណើរការចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៨ ខែសីហា ដោយផ្តល់យោបល់លើខ្លឹមសារសំខាន់ៗជាច្រើន ដើម្បីត្រៀមសម័យប្រជុំរដ្ឋសភាលើកទី ៤ នីតិកាលទី១៥។
ទាក់ទិននឹងច្បាប់ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ចំនួន៣ ដែលគ្រោងនឹងដាក់ជូនរដ្ឋសភាជាលើកដំបូងនៅសម័យប្រជុំទី ៤ ខាងមុខ រួមមានៈ គម្រោងច្បាប់ការពារសិទ្ធិរបស់អ្នកប្រើប្រាស់ (ធ្វើវិសោធនកម្ម); គម្រោងច្បាប់ការពារជនស៊ីវិល; គម្រោងច្បាប់ប្រឆាំងការលាងលុយកខ្វក់។
សម័យប្រជុំនេះ ក៏បានផ្តល់យោបល់លើការបកស្រាយ ទទួលយក និងពិនិត្យគម្រោងច្បាប់ចំនួន ៥ ដែលគ្រោងនឹងដាក់ជូនរដ្ឋសភាសម្រាប់ពិនិត្យនិងអនុម័តក្នុងសម័យប្រជុំលើកទី ៤ រួមមាន៖ គម្រោងច្បាប់ប្រេងកាត (វិសោធនកម្ម); គម្រោងច្បាប់ស្ដីពីការបង្ការ និងទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ (ធ្វើវិសោធនកម្ម); ច្បាប់ស្តីពីអធិការកិច្ច (វិសោធនកម្ម); គម្រោងច្បាប់ស្តីពីការអនុវត្តប្រជាធិបតេយ្យមូលដ្ឋាន; គម្រោងច្បាប់ស្តីពីវិសោធនកម្ម និងបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីប្រេកង់វិទ្យុ៕