|
ប្រធានរដ្ឋសភាNguyen Sinh Hung ធ្វើអធិបតីសម័យប្រជុំ
(រូបថតៈ Internet) |
(VOV)-នារសៀលថ្ងៃទី៦តុលា គណៈកម្មាធិការអចិន្ត្រៃយ៌រដ្ឋសភាវៀតណាម
បានបន្ត កម្មវិធីនៃសម័យប្រជុំលើកទី១២ ជាមួយខ្លឹមសារសំខាន់គឺផ្តល់មតិ
ទៅលើរបាយការណ៌ដាក់ជូនរដ្ឋសភា ស្តីអំពីសេចក្តីសម្រេចចិត្ត បែបបទ របៀប
យក និងបោះសន្លឹកឆ្នោតទំនុកទុកចិត្ត ចំពោះអ្នកកាន់តំណែងដោយរដ្ឋសភា
ក្រុមប្រឹក្សា ប្រជាជនជ្រើសរើសឬអនុម័ត។ ប្រធានរដ្ឋសភា Nguyen Sinh Hung
ធ្វើជាអធិបតីភាពកិច្ចប្រជុំ។ រួមមតិក្នុងខ្លឹមសារនេះ ប្រធានរដ្ឋសភា Nguyen
Sinh Hung ចាត់ទុកថា៖
“ប្រសិនជាជ្រើសរើសនិងអនុម័តគឺត្រូវយកសន្លឹកឆ្នោតទំនុកទុកចិត្ត ដើម្បីឃ្លំាមើលដំណែងដែលក្រុមប្រឹក្សាប្រជាជនជ្រើសរើសឬអនុម័តនោះ
បាន សម្រេចភារកិច្ចដែរឬទេ។ ត្រូវយកសន្លឹមឆ្នោតជាប្រចាំឆ្នាំ ប៉ុន្តែមិន
ចំាបាច់ធ្វើ ការចំពេលជាមួយនឹងរដ្ឋសភានិងក្រុមប្រឹក្សាប្រជាជន”។
ក៏ក្នុងថ្ងៃដ៏ដែល បញ្ហាមួយចំនួនដែលមានមតិខុសគ្នានៃពង្រាងច្បាប់រដ្ឋ ធានីត្រូវបានគណៈកម្មាធិការអចិន្រ្តៃយ៌រដ្ឋភាពិភាក្សា ដូចជា និមិត្តរូបរដ្ឋធានី
បញ្ហាគ្រប់គ្រងប្រជាជន និងយន្តការអំពីហិរញ្ញវត្ថុសម្រាប់រដ្ឋធានីជាដើម៕