គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានបើកសម័យ ប្រជុំលើកទី១៩
(VOV) /  
|
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានបើកសម័យប្រជុំលើកទី១៩។
(vov.vn) |
VOV-នាព្រឹកថ្ងៃទី១០កក្កដានៅទីក្រុងហាណូយ ក្រោមអធិបតីភាពរបស់ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Sinh Hung គណៈកម្មាធិការអចិន្ត្រៃយ៍
រដ្ឋសភានីតិកាលទី១៣បានបើកសម័យប្រជុំលើកទី១៩។ សម័យប្រជុំគ្រោងនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១២កក្កដា។ វាយតំលៃអំពីសម័យប្រជុំលើកទី
៥រដ្ឋសភានីតិកាលទី១៣ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានឯកភាពចាត់
ទុកថា សម័យប្រជុំលើកទី៥បានសំរេចល្អកម្មវិធីដែលបានដាក់ចេញជាមួយ
បរិមាណការងារដ៏ធំ ខ្លឹមសារសំខាន់ជាច្រើនទាក់ទាញការយកចិត្តទុកដាក់តាម
ដានរបស់អ្នកបោះឆ្នោតនិងប្រជាជនទូទាំងប្រទេស។ គណៈកម្មាធិការអចិន្ត្រៃយ៍ រដ្ឋសភាបានឲ្យដឹងថា តាមគំរោងសម័យប្រជុំលើកទី៦ រដ្ឋសភានីតិកាលទី១៣
នឹងបានបើកនាថ្ងៃទី២១តុលានិងធ្វើការក្នុងរយៈពេល៣០ថ្ងៃ។ នៅសម័យប្រជុំ
ខាងមុខនេះ រដ្ឋសភានឹងពិនិត្យអនុម័តលើពង្រាងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញឆ្នាំ
១៩៩២និងពង្រាងច្បាប់ដីធ្លី (វិសោធនកម្ម)។ ចំពោះពង្រាងច្បាប់សំខាន់ទាំងពីរ
នេះ ប្រធានរដ្ឋសភា Nguyen Sinh Hung បានស្នើរថា៖
“អំពីរដ្ឋធម្មនុញ្ញនោះ មតិទាំងអស់របស់ប្រជាជនបានរួមចំណែកត្រូវបន្ត
ប្រមូលយក។ ត្រូវណែនាំគ្រប់ជាន់ថ្នាក់បន្តប្រមូលយកហើយបន្តបញ្ជូនទៅយ៉ាង
ម៉េច។ រីឯចំពោះពង្រាងច្បាប់ដីធ្លីនោះសូមស្នើររដ្ឋាភិបាលបញ្ជាណែនាំស្ថាប័ន
តាក់តែងសហការជាមួយស្ថាប័នត្រួតពិនិត្យសុក្រិដ្ឋដាក់ជូនដើម្បីរដ្ឋាភិបាល
ពិភាគ្សាម្ដងទៀត ហើយរាយការណ៍ជាមួយគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា៕”
-VOV