គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្ដល់មតិទៅលើគំរោងច្បាប់ចាត់តាំងរដ្ឋអំណាចដំបន់

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្ដល់មតិទៅលើគំរោងច្បាប់ចាត់តាំងរដ្ឋអំណាចដំបន់ - ảnh 1
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្ដល់មតិទៅលើគំរោងច្បាប់ចាត់តាំងរដ្ឋអំណាចដំបន់ (VOV)

        Vovworld-បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៣៤ នាព្រឹកថ្ងៃទី២០មករា
គណៈ​កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមនីតិកាលទី១៣បានផ្ដល់មតិអំពី
​គំរោងច្បាប់​ចាត់តាំងរដ្ឋអំណាចដំបន់។

        លើមូលដ្ឋានស្រាវជ្រាវប្រមូលមតិរបស់ដំណាងរដ្ឋសភា ស្វែងយល់បទ​
ពិសោធន៍​នៃប្រទេសមួយចំនួនលើពិភពលោក អចិន្ត្រៃយ៍គណៈកម្មាធិការ​ច្បាប់
​និង​ស្ថាប័នធ្វើអធិបតីតាក់តែងបានស្នើរវិធានការចំនួន២អំពីរូបសណ្ឋានចាត់​តាំង
រដ្ឋ​អំណាចដំបន់។ មតិមួយចំនួនបានយល់ព្រមជាមួយវិធានការទី១គឺ នៅ​ជនបទ
នឹង​ចាត់តាំងក្រុមប្រឹក្សាប្រជាជននិងគណៈកម្មាធិការប្រជាជននៅថ្នាក់​រដ្ឋបាល
ចំនួន​៣​គឺ​ខេត្តស្រុកនិងឃុំ។ ប្រធានក្រុមប្រក្សាជនជាតិនៃរដ្ឋសភា​លោក Ksor
Phuoc បាន​យល់​ព្រមនឹងវិធានការនេះ។ ប៉ុន្តែដោយទស្សនៈ​កន្លែង​ណាមានគណៈ
កម្មាធិការ​ប្រជាជន មានរដ្ឋអំណាចដំបន់គឺនៅទីនោះត្រូវ​មាន​ក្រុមប្រឹក្សាប្រជាជន
ដើម្បីឃ្លាំ​មើល​សកម្មភាព ប្រធានគណៈកម្មាធិការហិរញ្ញវត្ថុ-ថវិការដ្ឋនៃរដ្ឋសភា
លោក Phung Quoc Hien និងសមាជិកមួយចំនួនបានយល់​ព្រមនឹងវិធានការទី២គឺ
បន្តកំណត់​ថ្នាក់​រដ្ឋអំណាចដំបន់នៅគ្រប់អង្គភាពរដ្ឋបាលរាប់ទាំងជនបទនិងនគរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ