គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្ដល់មតិអំពីពង្រាងច្បាប់ចាត់តាំងតុលាការប្រជាជន(វិសោធនកម្ម)
(VOVWORLD) /  
|
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្ដល់មតិអំពីពង្រាងច្បាប់ចាត់តាំងតុលាការប្រជាជន
(វិសោធនកម្ម) (VOV) |
Vovworld-នាព្រឹកថ្ងៃទី២២មេសា បន្តសម័យប្រជុំលើកទី២៧គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានផ្ដល់មតិទៅលើពង្រាងច្បាប់ចាត់តាំងតុលាការ
ប្រជាជន(វិសោធនកម្ម)។ សមាជិកសភាភាគច្រើនបានវាយតំលៃខ្ពស់ការដែល
តុលាការប្រជាជនកំពូលបានកែលំអរនិងប្រមូលខ្លឹមសារសំខាន់ជាច្រើនដែលត្រូវ
បានគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាផ្ដល់មតិនៅសម័យប្រជុំលើកទី២៦។ ប៉ុន្តែ
ពង្រាងច្បាប់នៅមានខ្លឹមសារមួយចំនួនមានមតិខ្វែងគ្នាដូចជាចាត់តាំងនិង
សកម្មភាពរបស់តុលាការប្រជាជន អណត្តិនិងវ័យអាយុធ្វើការរបស់ចៅក្រម។
ចំពោះការកំណត់អំពីវ័យអាយុធ្វើការរបស់ចៅក្រម បណ្ដាសមាជិកសភាបានយល់ព្រមអូសបន្លាយវ័យអាយុធ្វើការរបស់ចៅក្រមតុលាការប្រជាជនកំពូល ជាក់ស្ដែងគឺចំពោះបុរសធ្វើការមិនហួសពី៦៥ឆ្នាំនិងនារីមិនហួសពី៦០ឆ្នាំ។ ចំពោះ
ចៅក្រមផ្សេងៗ ស្នើរនៅអនុវត្តវ័យអាយុធ្វើការដូចជាការកំណត់របស់ក្រមច្បាប់
ពលកម្ម៕
-VOVWORLD