គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាផ្ដល់មតិអំពីកិច្ចការបង្កាប្រឆាំងអំពើពុករលួយ

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាផ្ដល់មតិអំពីកិច្ចការបង្កាប្រឆាំងអំពើពុករលួយ - ảnh 1
ប្រធានគណៈកម្មាធិការច្បាប់របស់រដ្ឋសភាលោក Phan Trung Ly (vov.vn)



        Vovworld-បន្តកម្មវិធីនៃសម័យប្រជុំលើកទី២១ នាព្រឹកថ្ងៃទី១៨កញ្ញា គណៈ​កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានផ្ដល់មតិទៅក្នុងរបាយការណ៍របស់​រដ្ឋាភិបាលអំពីកិច្ចការបង្កាប្រឆាំងអំពើពុករលួយឆ្នាំ២០១៣។ រួមមតិទៅក្នុង​របាយការណ៍ដំណាងមួយចំនួនបានចាត់ទុកថា ទោះបីជា​ទទួល​បានលទ្ធសកម្ម​
ជា​ច្រើនក្តី ប៉ុន្តែស្ថានភាពពុករលួយនៅមិនទាន់មានសញ្ញា​ថយចុះឡើយ។ បណ្ដា​ដំណាងបានចាត់ទុកថា ត្រូវវិភាគវាយតំលៃច្បាស់លាស់​ជាង​អំពីស្ថានភាព​ពុក
រលួយ​ផ្អែកលើកិច្ចការស៊ើបអង្កេតត្រួតពិនិត្យរបស់បណ្ដាផ្នែក​និងព័ត៌មានពី​
សាធារណៈមតិ សារព័ត៌មាន។ ​ប្រធានគណៈកម្មាធិការច្បាប់របស់​រដ្ឋសភា​
លោក Phan Trung Ly បានស្នើរថា៖

        “តាមរយៈអធិការកិច្ចត្រួតពិនិត្យបានរកឃើញជាច្រើនប៉ុន្តែដោះស្រាយបាន
​តិច​ណាស់។ ខ្ញុំស្នើរវិភាគច្បាស់ជាង។ ក្នុងរយៈពេលកន្លងមក​ខ្ញុំវាយតំលៃ​ខ្ពស់
​តួនាទី​​របស់​រណសិរ្សមាតុភូមិ សារព័ត៌មានក្នុងការតស៊ូបង្កាប្រឆាំងអំពើរ​ពុករ
លួយ។ សូមស្នើរត្រូវ​មាន​វិធានការថែមទៀតដើម្បីបណ្ដាស្ថាប័នមានសម័ត្ថកិច្ច​មានការទទួលខុសត្រូវជាង មានវិធានការដោះស្រាយប្រកបដោយមានប្រសិទ្ធិ​
ភាពជាង៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ