គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាផ្តល់មតិទៅលើសេចក្តីព្រាងច្បាប់ជំនឿសាសនា

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាផ្តល់មតិទៅលើសេចក្តីព្រាងច្បាប់ជំនឿសាសនា - ảnh 1
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាផ្តល់មតិទៅលើសេចក្តីព្រាងច្បាប់ជំនឿសាសនា
 (រូបថតៈ TTXVN)


(VOVworld)-នាព្រឹកថ្ងៃទី១៤សីហា សម័យប្រជុំលើកទី៤០នៃគណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបន្តធ្វើការផ្តល់មតិទៅលើ សេចក្តីព្រាងច្បាប់ជំនឿ
សាសនា។​ ចាប់ផ្តើមសម័យប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានផ្ទៀង ស្តាប់រដ្ឋមន្ត្រីក្រសួងនគបាលអត្ថាធិប្បាយអំពី សេចក្តីព្រាងច្បាប់ជំនឿសាសនា និងផ្ទៀងស្តាប់ប្រធានគណៈកម្មាធិការវប្បធម៌ អប់រំ យុវជន កុមារនៃរដ្ឋសភា បង្ហាញពីរបាយការណ៍វាយតម្លៃ។  សេចក្តីព្រាងច្បាប់ជំនឿសាសនា សំដៅជាក់ ស្តែងបនីយកម្មសិទ្ធិសេរីភាពជំនឿសាសនា ដែលបានចែងក្នុងរដ្ឋធម្មនុញ្ញឆ្នាំ
២០១៣ និងសមស្របនឹងអនុសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិរដ្ឋប្បវេណីនិងនយោ
បាយ ដែលវៀតណាមបានចុះហត្ថលេខាចូលរួមនាថ្ងៃទី២៤កញ្ញាឆ្នាំ១៩៨២។ សេចក្តីព្រាងច្បាប់នេះមានចំណុចសារវ័ន្តថ្មីចំនួន១៥ ដែលក្នុងនោះគួរឲ្យកត់ សម្គាល់គឺការពង្រីកក្របខ័ណ្ឌជាម្ចាស់អំពីសិទ្ធិសេរីភាពជំនឿសាសនា ជីវភាព រស់នៅខាងសាសនារបស់ជនវៀតណាមនៅឯបរទេសនិងការគ្រប់គ្រងរដ្ឋអំពី
ជំនឿសាសនាជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ