គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាផ្តល់យោបល់ទៅលើការអនុវត្តសេចក្ដីសម្រេចលេខ ៧៦ ស្តីពីគោលដៅកាត់បន្ថយភាពក្រីក្រដល់ឆ្នាំ ២០២០
(VOVWORLD) - បន្តរបៀបវារៈនៃសម័យប្រជុំលើកទី ២៧ នៅថ្ងៃទី ១៧ ខែកញ្ញា គណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភាបានផ្តល់យោបល់ទៅលើរបាយការណ៍របស់រដ្ឋាភិបាល ស្តីពី ការអនុវត្តសេចក្តីសម្រេចលេខ ៧៦ នៃរដ្ឋសភានីតិកាល ទី១៣ អំពីការ ជម្រុញ ការអនុវត្តគោលដៅកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពរហូតដល់ឆ្នាំ២០២០។
ទិដ្ឋភាពនៃកិច្ចប្រជុំ |
ក្រោយរយះពេល ៤ ឆ្នាំនៃការអនុវត្តសេចក្តីសម្រេចលេខ ៧៦ នេះ រហូតមកដល់ ពេលនេះ គោលដៅជាច្រើនដែលត្រូវបានដាក់ចេញ ក្នុងសេចក្តីសម្រេចចិត្តនោះ បានអនុ វត្តសឹងតែទាំងស្រុងអស់និងហួសពីការដាក់ចេញ។ ជាក់ស្ដែងគឺនៅចុងឆ្នាំ ២០១៦ អត្រាគ្រួសារក្រីក្រក្នុងទូទាំងប្រទេសបានថយចុះដល់ ១៣% ។ នៅចុងឆ្នាំ ២០១៧ គឺធ្លាក់ចុះដល់ ១២% ។ រហូតមកដល់ពេលនេះ ស្រុកចំនួន ៨ បានរួចផុត ពីភាពក្រីក្រក្នុងចំណោមស្រុកក្រីក្រទាំង៦៤។
បណ្ឌិត Bui Sy Loi អនុប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការសង្គមនៃរដ្ឋ សភាបានមានប្រសាសន៍ថាការអភិវឌ្ឍន៍សេដ្ឋកិច្ចត្រូវតែដើរទន្ទឹមជាមួយការធានានិងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ធ្វើឱ្យប្រជាជន រីករាយនឹងសមិទ្ធ ផលដែលទទួលបានពីបុព្វហេតុផ្លាស់ប្តូរថ្មី និងកសាងសង្គមនិយម៕