គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាផ្តល់យោបល់លើកម្មវិធីឃ្លាំមើលរបស់រដ្ឋសភានីតិកាលទី១៥

(VOVWORLD) - អញ្ជើញថ្លែងមតិក្នុងពិធីបើកសម័យប្រជុំ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានឲ្យដឹងថា៖ នៅក្នុងសម័យប្រជុំនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងផ្ដល់ យោបល់លើគម្រោងកម្មវិធីឃ្លាំមើលឆ្នាំ ២០២៣; របាយការណ៍ស្តីពីលទ្ធផលឃ្លាំមើល តាមប្រធានបទ "ការអនុវត្តគោលនយោបាយ និងច្បាប់ស្តីពីការងារផែនការមេ ចាប់តាំងពីច្បាប់ផែនការមេចូលជាធរមាន"។

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាផ្តល់យោបល់លើកម្មវិធីឃ្លាំមើលរបស់រដ្ឋសភានីតិកាលទី១៥ - ảnh 1សម័យប្រជុំលើកទី១០នៃគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភានឹងពិនិត្យមើលលើខ្លឹមសារសំខាន់ៗជាច្រើនដើម្បីដាក់ជូនកិច្ចប្រជុំលើកទី៣របស់រដ្ឋសភា។ (រូបថត៖ quochoi.vn)
នាព្រឹកថ្ងៃទី១៤ ខែមេសា នៅអគាររដ្ឋសភា បានបើកសម័យប្រជុំលើកទី១០ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា។ ក្នុងសម័យប្រជុំនេះ គណៈកម្មាធិការអចិន្ត្រៃយ៍ រដ្ឋសភាបានផ្តល់យោបល់លើខ្លឹមសារសំខាន់ៗជាច្រើន ដើម្បីត្រៀមដាក់ជូនសម័យ ប្រជុំរដ្ឋសភាលើកទី៣។
អញ្ជើញថ្លែងមតិក្នុងពិធីបើកសម័យប្រជុំ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានឲ្យដឹងថា៖ នៅក្នុងសម័យប្រជុំនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងផ្ដល់ យោបល់លើគម្រោងកម្មវិធីឃ្លាំមើលឆ្នាំ ២០២៣; របាយការណ៍ស្តីពីលទ្ធផលឃ្លាំមើល តាមប្រធានបទ "ការអនុវត្តគោលនយោបាយ និងច្បាប់ស្តីពីការងារផែនការមេ ចាប់តាំងពីច្បាប់ផែនការមេចូលជាធរមាន"។
ដើម្បីដំណើរការកម្មវិធីឃ្លាំមើលរបស់រដ្ឋសភាប្រកបដោយប្រសិទ្ធភាព ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានចាត់ទុកថា៖ ប្រធានបទនៃការឃ្លាំមើល ត្រូវតែធានាឲ្យត្រឹមត្រូវ ចំគោលដៅស្នូល ផ្ដោតការយកចិត្តទុកដាក់ដល់បញ្ហាដ៏ធំ សំខាន់ ឬបញ្ហាបន្ទាន់ដែលកំពុងកើតមាន ដើម្បីបំពេញបំណងប្រាថ្នារបស់ម្ចាស់ឆ្នោត ទូទាំងប្រទេស និងតម្រូវការគ្រប់គ្រងរបស់រដ្ឋសភា។ អំពីការឃ្លាំមើលការអនុវត្តគោល នយោបាយ និងច្បាប់ស្តីពីការងារផែនការមេ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានស្នើថា៖  “នេះជាប្រធានបទមួយក្នុងចំណោមប្រធានបទស្នូលចំនួន២ដំបូងបង្អស់ របស់ រដ្ឋសភានីតិកាលទី១៥ ដូច្នេះសូមស្នើឲ្យគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាជាមួយ នឹងស្មារតីសត្យានុម័ត វិទ្យាសាស្ត្រ ច្បាមជាប់នឹងការពិតជាក់ស្ដែង ផ្តល់យោបល់លើ លទ្ធផលឃ្លាំមើល ជាពិសេសគឺ អនុសាសន៍នានា ទាំងក្នុងការសុក្រិតរបៀបរបបនិង ក្នុងការអនុវត្តច្បាប់ ដើម្បីលុបបំបាត់ចំណុចរាំងស្ទះ និងការលំបាកនាពេលបច្ចុប្បន្ន”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ