គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាផ្តល់យោបល់លើគម្រោងច្បាប់មួយចំនួន

(VOVWORLD) - សេចក្តីព្រាងច្បាប់ធ្វើវិសោធនកម្មនិងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីប្រេកង់វិទ្យុ ដើម្បីបំពេញតម្រូវការនៃបដិវត្តន៍ឧស្សាហកម្មទី ៤ តម្រូវការនៃការធ្វើសមាហរណកម្មអន្តរជាតិ ជំនះរាល់បញ្ហាកង្វះខាតនិងឧបសគ្គដែលកើតចេញពីស្ថានភាពគ្រប់គ្រងជាក់ស្តែង ធានាបាននូវស្ថិរភាពនៃប្រព័ន្ធច្បាប់បច្ចុប្បន្នស្តីពីការគ្រប់គ្រង និងការប្រើប្រាស់ប្រេកង់វិទ្យុ។

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាផ្តល់យោបល់លើគម្រោងច្បាប់មួយចំនួន - ảnh 1សម័យប្រជុំលើកទី១០ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

បន្តកម្មវិធីនៃសម័យប្រជុំលើកទី១០ នាថ្ងៃទី ១៨ ខែតុលា នៅទីក្រុងហាណូយ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មនិងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីប្រេកង់វិទ្យុ និងសេចក្តីព្រាងច្បាប់អធិការកិច្ច (ធ្វើវិសោធនកម្ម)។

សេចក្តីព្រាងច្បាប់ធ្វើវិសោធនកម្មនិងបំពេញបន្ថែមមាត្រាមួយចំនួននៃច្បាប់ស្តីពីប្រេកង់វិទ្យុ ដើម្បីបំពេញតម្រូវការនៃបដិវត្តន៍ឧស្សាហកម្មទី ៤ តម្រូវការនៃការធ្វើសមាហរណកម្មអន្តរជាតិ ជំនះរាល់បញ្ហាកង្វះខាតនិងឧបសគ្គដែលកើតចេញពីស្ថានភាពគ្រប់គ្រងជាក់ស្តែង ធានាបាននូវស្ថិរភាពនៃប្រព័ន្ធច្បាប់បច្ចុប្បន្នស្តីពីការគ្រប់គ្រង និងការប្រើប្រាស់ប្រេកង់វិទ្យុ។

សេចក្តីព្រាងច្បាប់ស្តីពីអធិការកិច្ច កំណត់អំពីការចាត់តាំងនិងប្រតិបត្តិការអធិការកិច្ចរបស់រដ្ឋ; ទស្សនៈនិងគោលការណ៍នៃការធ្វើវិសោធនកម្មច្បាប់ស្តីពីអធិការកិច្ច គឺត្រូវយល់ឱ្យបានហ្មត់ចត់នូវគោលការណ៍ណែនាំ និងគោលនយោបាយរបស់បក្សនិងរដ្ឋលើការងារអធិការកិច្ច; ស្របតាមតម្រូវការនៃកំណែទម្រង់រដ្ឋបាលរដ្ឋ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ