គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាផ្តល់យោបល់លើគម្រោងច្បាប់ស្តីពីពន្ធលើការប្រើប្រាស់ពិសេស

(VOVWORLD) - បន្តរបៀបវារៈសម័យប្រជុំលើកទី៣៧ នៃគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា វៀតណាម នៅថ្ងៃទី២៦ ខែកញ្ញា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្តល់យោបល់ លើគម្រោងច្បាប់ស្តីពីពន្ធលើការប្រើប្រាស់ពិសេស (ធ្វើវិសោធនកម្ម)។ 

នៅក្នុងសិក្ខាសាលាផ្ដល់មតិយោបល់លើគម្រោងច្បាប់ស្តីពីពន្ធលើការប្រើប្រាស់ពិសេស (ធ្វើ វិសោធនកម្ម) ដែលរៀបចំដោយសមាគមសហគ្រាសវិនិយោគបរទេស សហការ ជាមួយកាសែតតំណាងប្រជាជន នាពេលថ្មីៗនេះ បណ្ដាសហគ្រាសបានយល់ស្រប លើទស្សនៈរបស់បក្ស និងរដ្ឋ ក្នុងការអនុវត្តគោលនយោបាយពន្ធលើការប្រើប្រាស់ ពិសេសដើម្បីការពារ សុខភាពមនុស្ស និងកាត់បន្ថយការប្រើប្រាស់មុខទំនិញដែលបង្ក គ្រោះថ្នាក់ដល់សុខភាព ដូចជាគ្រឿងស្រវឹង និងបារី។
នៅថ្ងៃដដែល គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានពិចារណា និងសម្រេចការ កែសម្រួលកម្មវិធីតាក់តែងច្បាប់និងបទបញ្ញត្តិ; ពិចារណាលើការបែងចែកផែនការ វិនិយោគសាធារណៈរយៈពេលមធ្យមជាមួយនឹងដើមទុនថវិកាមជ្ឈិមដំណាក់កាល ២០២១-២០២៥ និងផែនការដើមទុនឆ្នាំ ២០២៤ សម្រាប់ភារកិច្ច និងគម្រោងដែល ប្រើប្រាស់ដើមទុនពីការបង្កើនចំណូលថវិកាមជ្ឈិមឆ្នាំ ២០២២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ