គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាផ្តល់យោបល់លើរបាយការណ៍សេដ្ឋកិច្ចសង្គម
(VOVWORLD) - តាមការព្យាករណ៍ថា កំណើន GDP របស់វៀតណាមក្នុងឆ្នាំនេះសម្រេចបាន ប្រហែល ៥% ទោះបីជាទាបជាងគោលដៅដែលបានដាក់ចេញ (៦,៥%) ក៏ដោយ ប៉ុន្តែ នៅតែជាកម្រិតខ្ពស់សមរម្យបើធៀបនឹងប្រទេសជាច្រើននៅក្នុងតំបន់ និងលើ ពិភពលោក។
បន្តកម្មវិធីសម័យប្រជុំលើកទី២៧ នាព្រឹកថ្ងៃទី១៦ តុលា នៅទីក្រុងហាណូយ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្តល់យោបល់លើខ្លឹមសារទាក់ទងនឹងសេដ្ឋកិច្ចសង្គម៖ លទ្ធផលនៃការអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ ២០២៣; គម្រោង ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមឆ្នាំ២០២៤; ការវាយតម្លៃពាក់កណ្តាលអាណត្តិចំពោះ លទ្ធផលនៃការអនុវត្តសេចក្តីសម្រេចចិត្តលេខ ១៦ រដ្ឋសភានីតិកាលទី ១៥ ស្តីពីផែន ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរយៈពេល ៥ ឆ្នាំ ២០២១ - ២០២៥...
តាមការព្យាករណ៍ថា កំណើន GDP របស់វៀតណាមក្នុងឆ្នាំនេះសម្រេចបាន ប្រហែល ៥% ទោះបីជាទាបជាងគោលដៅដែលបានដាក់ចេញ (៦,៥%) ក៏ដោយ ប៉ុន្តែ នៅតែជាកម្រិតខ្ពស់សមរម្យបើធៀបនឹងប្រទេសជាច្រើននៅក្នុងតំបន់ និងលើ ពិភពលោក៕