គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាពិភាក្សាគម្រោងច្បាប់ ស្ដីអំពីការគ្រប់គ្រងបំណូលសាធារណៈ
|
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Dinh Tien Dung |
(VOV)_នាព្រឹកថ្ងៃទី ២០ មិនា នៅទីក្រុងហាណូយ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋ
សភាវៀតណាមបានផ្ដល់មតិចំពោះគម្រោងច្បាប់គ្រប់គ្រងបំណូលសាធារណ(វិសោធន
កម្ម) ។ បណ្ដាមតិពិភាក្សាបានឯកភាពថាខ្លឹមសារនៃគម្រោងច្បាប់បានបញ្ជាក់យ៉ាង
ច្រើនអំពីបណ្ដាបញ្ហាដែលពាក់ព័ន្ធនឹងការគ្រប់គ្រងបំណូលសាធារណៈនិងបញ្ញត្តិ គឺ
សមស្របនឹងច្បាប់អន្តរជាតិ ។គម្រោងច្បាប់ស្ដីអំពីការគ្រប់គ្រងបំណូលសាធារណៈ
ក៏បានកំណត់បំណូលសាធារណរួមមាន៖ បំណូលរដ្ឋាភិបាល បំណូលដែលរដ្ឋាភិបាល
បានធានា និងបំណូលអជ្ញាធរមូលដ្ឋាន។ មតិភាគច្រើនបានឯកភាពចំពោះការកំ
ណត់នេះ។
បកស្រាយបំភ្លឺចំពោះអង្គប្រជុំ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Dinh Tien Dung
បានឲ្យដឹងថា មូលហេតុបំណូលសាធារណៈបានកើនឡើងយ៉ាងឆាប់រហ័សក្នុងរយៈ
ពេលកន្លងទៅដោយសារការដឹកនាំនិងឥទ្ធិពល នៃសេដ្ឋកិច្ចពិភពលោក។ ទោះបីជា
ល្បឿននៃកំណើនសេដ្ឋកិច្ចថយចុះក៏ដោយ ប៉ន្តែចំណាយសម្រាប់សុខមាលភាពសង្គម
និងវិនិយោគលើប្រព័ន្ធចរាចរនៅតែកើនឡើង។ រីឯបំណូលរបស់អង្គភាពអាជីកម្ម
រដ្ឋវិញ រដ្ឋមន្ត្រីលោក Dinh Tien Dung បានបញ្ជាក់ថា មិនផ្ទេរបំណូលពីអង្គភាពអាជី
កម្មទៅបំណូលរដ្ឋនោះទេ។ ជាក់ស្ដែង ប្រទេសជាច្រើនមិនយកបំណូលរបស់អង្គភាព
អាជីកម្មរដ្ឋដាក់បញ្ជូលបំណូលសាធារណៈទេ គឺរួមមានបណ្ដាប្រទេសកំពុងអភិវឌ្ឈន៍
បណ្ដាប្រទេសជាសមាជិកសហភាពអឺរ៉ុប និងប្រទេសភាគច្រើននៃសមាជិក អាស៊ាន។