គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាពិភាក្សាអំពីគម្រោងច្បាប់ចិញ្ចឹមសត្វ

(VOVWORLD) - នាព្រឹកថ្ងៃទី១៣ មេសា បន្តរបៀបវារៈសម័យប្រជុំលើកទី២៣ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម បានផ្ដល់យោបល់ជាលើកដំបូងអំពីគម្រោងច្បាប់ចិញ្ចឹមសត្វ។


  ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានឲ្យដឹងថា៖  

       “នាងខ្ញុំគិតថា គួរតែត្រួតពិនិត្យឡើងវិញនូវបទបញ្ញាត្តិរួមស្ដីពីចំណីសត្វ ដើម្បីកែតម្រូវឲ្យសមស្របនឹងក្រមច្បាប់ពាក់ព័ន្ធនានា ទំនៀមទំលាប់អន្តរជាតិនិងសន្ធិសញ្ញាអន្តរជាតិដែលវៀតណាមជាសមាជិក។ ប៉ុន្តែត្រូវជួយសម្រួលដល់បែបបទរដ្ឋបាល បង្កលក្ខណៈងាយស្រយសំរាប់សកម្មភាពធ្វើផលិតកម្ម អាជីវកម្មចំណីសត្វ”។

        លោកស្រី Nguyen Thi Kim Ngan ក៏លើកសំណើថា មាត្រាក្នុងច្បាប់ត្រូវបង្កើតឡើងមូលដ្ឋានគតិយុត្ត ដើម្បីអភិវឌ្ឍន៍ផ្នែកចិញ្ចឹមសត្វតាមទិសផលិតទំនិញតាមខ្សែសង្វាក់តំលៃនិងលើកកំពស់តំលៃបន្ថែម ធានាគុណភាពចំណីអាហារនិងអនាម័យបរិស្ថាន៕


ប្រតិកម្មទៅវិញ

ផ្សេងៗ