គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាពិភាក្សាអំពីគម្រោងច្បាប់បង្ការប្រឆាំងអំពើពុករលួយ (ធ្វើវិសោធនកម្ម)

(VOVWORLD) - បន្តរបៀបវារៈនៃសម័យប្រជុំលើកទី២៣ នាព្រឹកថ្ងៃទី១១ មេសា គណៈកម្មាធិការអចិន្ត្រៃរដ្ឋសភាវៀតណាម បានពិភាក្សាអំពីគម្រោងច្បាប់បង្ការប្រឆាំងអំពើពុករលួយ (ធ្វើវិសោធនកម្ម)។ 
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាពិភាក្សាអំពីគម្រោងច្បាប់បង្ការប្រឆាំងអំពើពុករលួយ (ធ្វើវិសោធនកម្ម) - ảnh 1 អនុប្រធានរដ្ឋសភាលោក Do Ba Ty ថ្លែងមតិក្នុងសម័យប្រជុំ (រូបថត៖ TTXVN)

ស្ដីពីការដោះស្រាយករណីដែលប្រកាសទ្រព្យសម្បត្តិមិនត្រឹមត្រូវឬមិនបកស្រាយឲ្យបានសមហេតុសមផលចំពោះការបង្កើនប្រាក់ចំណូលយ៉ាងខ្លាំងនោះ គឺអនុប្រធានរដ្ឋសភាលោក Do Ba Ty ចាត់ទុកថា គួរតែមានបទដ្ឋានដើម្បីបញ្ជាក់នូវប្រាក់ចំណូលស្របច្បាប់ តាមនោះបំបាត់ចោលទ្រព្យសម្បត្តិដែលអាចមានបានពីអំពើពុករលួយ។

        “មើលពីខាងគតិយុត្តគឺ មិនអាចចាត់ទុកទ្រព្យសម្បត្តិតដែលមិនបានបកស្រាយដ៏សមស្របអំពីប្រភពដើម គឺទ្រព្យសម្បត្តិពុករលួយទេ។ ម្យ៉ាងវិញទៀត ប្រសិនបើចាត់ទុកនោះគឺទ្រព្យសម្បត្តិរបស់រដ្ឋ ក៏មិនសមស្របជាមួយនឹងក្រមច្បាប់រដ្ឋប្បវេណីឡើយដែរ។ ពិសេសគឺ នេះជាលើកដំបូងដែលយើងចង់ដោះស្រាយទ្រព្យសម្បត្តិនោះ សំដៅបង្ការប្រឆាំងអំពើពុករលួយ ដូច្នេះហើយខ្ញុំចាត់ទុកថា ត្រូវអនុវត្តន៍ឲ្យបានហ្មត់ចត់ និងមានការបោះជំហានជាបណ្ដើៗ។ ដើម្បីអនុវត្តន៍បាននូវប្រការនេះ គឺត្រូវមានយន្តការគ្រប់គ្រងប្រាក់ចំណូលដ៏ល្អ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ