គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាពិភាគ្សាលើសេចក្តីព្រាងច្បាប់ទេសចរណ៍
(VOVworld)-បន្តកម្មវិធីនៃសម័យប្រជុំលើកទី៣ នាព្រឹកថ្ងៃទី១៩កញ្ញា គណៈ
កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានផ្តល់មតិយោបល់ទៅលើសេចក្តីព្រាង
ច្បាប់ទេសចរណ៍(ធ្វើវិសោធនកម្ម)។ដោយបានអះអាងទៅលើភាពចាំបាច់នៃការ
កសាងច្បាប់នោះ តំណាងចូលរួមបានចាត់ទុកថា នេះជាមូលដ្ឋានគតិយុត្តិដើម្បី
លើកកំពស់លទ្ធភាពប្រគួតប្រជែង និងបង្កលក្ខណៈងាយស្រួលសម្រាប់ផ្នែក
ទេសចរណ៍អភិវឌ្ឍន៍ក្លាយទៅជាផ្នែកសេដ្ឋកិច្ចមុខព្រួញរបស់ប្រទេសជាតិ។ មតិ
យោបល់ជាច្រើនដែលបានលើកមកពិភាគ្សានៅអង្គប្រជុំសុទ្ធតែយល់ស្របជា
សារវ័ន្តនូវភាពចាំបាច់នៃការកសាងផ្នែកទេសចរណ៍ឲ្យក្លាយទៅជាផ្នែកសេដ្ឋកិច្ច
មុខព្រួញផងដែរ។ នាពេលរសៀល អង្គប្រជុំបានផ្តល់មតិយោបល់លើការទទួល
យក ធ្វើវិសោធនកម្មលើសេចក្តីព្រាងច្បាប់ជំនឿសាសនា៕