គណះកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបើកសម័យប្រជុំលើកទី ២០
|
គណះកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបើកសម័យប្រជុំលើកទី ២០(http://nguyensinhhung.net/) |
(VOV)_នាព្រឹកថ្ងៃទី ១២ សីហា ក្រោមការធ្វើអធិបតីរបស់ ប្រធានរដ្ឋសភា វៀតណាម លោក Nguyen Sinh Hung គណះកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀត
ណាមបានបើកសម័យប្រជុំ លើកទី ២០។ សម័យប្រជុំលើកនេះនឹងអូសបន្លាយ ក្នុងរយះពេល១០ថ្ងៃ ពីថ្ងៃទី ១២ ដល់ថ្ងៃទី ២២ សីហា ប្រមូលផ្តុំពិភាក្សា ផ្តល់មតិ ចំពោះបណ្ដាគំរោងច្បាប់ សេចក្ដីព្រាងគតិយុត្ត …។ល។ ក៏ក្នុងសម័យប្រជុំលើកនេះ គណះកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបន្តផ្តល់មតិ ចូលក្នុងសេច្ចក្ដីព្រាង ធ្វើវិសោធន
កម្មរដ្ឋ ធម្មនុញ្ញ ឆ្នាំ ១៩៩២ អនុវត្តការសួរដេញដោល និងឆ្លើយការសួរដេញដោល ចំពោះរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងរដ្ឋមន្ត្រីក្រសួងធនធាននិងបរិស្ថាន។
នារសៀលថ្ងៃទី ១២ សីហា គណះកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម បាន
ពិភាក្សា និងផ្តល់មតិអំពីគំរោងច្បាប់ធ្វើវិសោធនកម្ម បំពេញបន្ថែមច្បាប់គមនាគមន៍ តាមផ្លូវទឹកក្នុងប្រទេស។ មតិភាគច្រើនបានឯកភាពជាមយយការធ្វើវិសោធនកម្ម បំពេញបន្ថែមច្បាប់នេះអោយសមស្របទៅនឹងសភាពការណ៍នាបច្ចុប្បន្ន។ ក្នុងនោះ មានបញ្ហាគ្រប់គ្រងផ្លូវទឹក មធ្យោបាយ …ល។ទទួលបានការយកចិត្តទុកដាក់ជាច្រើន
របស់ ដំណាងនានា និងស្នើបំភ្លឺច្បាស់លាស់ដែរ៕