គណះកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបើកសម័យប្រជុំលើកទី១៣

គណះកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបើកសម័យប្រជុំលើកទី១៣ - ảnh 1
ប្រធានរដ្ឋសភា Nguyen Sinh Hung ធ្វើជាអធិបតីភាពសម័យប្រជុំ
(រូបថតៈ Internet)

(VOVworld)-នាព្រឹកថ្ងៃទី ១១ធ្នូនៅទីក្រុងហាណូយ គណះកម្មាធិការអចិន្ត្រៃយ៍រដ្ឋ
សភាវៀតណាម បានបើកសម័យប្រជុំលើកទី១៣ ក្រោមអធិបតីភាពរបស់ប្រធាន
រដ្ឋសភា Nguyen Sinh Hung។ ថ្លែងមតិនៅទីនេះ ​ប្រធានរដ្ឋសភា  Nguyen Sinh
Hung បានអោយដឹងថា÷នៅសម័យប្រជុំលើកនេះ គណះកម្មាធិការអចិន្ត្រៃយ៍រដ្ឋ
សភាដំណើការវាយ​តំលៃលទ្ធផលនៃសម័យប្រជុំលើកទី ៤ និងផ្តល់មតិជាលើក
ដំបូងអំពីការត្រៀមរៀបចំអោយសម័យប្រជុំលើកទី៥រដ្ឋសភានីតិកាលទី ១៣…
។ល។ ​អំពីការកសាងច្បាប់ ក្នុងសម័យប្រជុំ លើកនេះ គណះកម្មាធិការអចិន្ត្រៃយ៍ ​រដ្ឋសភានឹងផ្តល់មតិជាលើកដំបូង អំពីសេចក្ដីព្រាងណែនាំអនុវត្ត សេចក្ដី​សម្រេច
ចិត្ត របស់រដ្ឋសភា អំពីការបោះឆ្នោតទំនុកទុកចិត្ត ចំពោះអ្នកកាន់ដំណែង ដោយ
រដ្ឋសភា ក្រុមប្រឹក្សារប្រជាជន បោះឆ្នោតជ្រើសរើស ឬអនុម័ត្ត ផ្តល់មតិលើកទី ២
 អំពីពង្រាងធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញឆ្នាំ ១៩៩២…ជាដើម។ មតិភាគច្រើនអះអាង
ថាតាមរយៈការជួបប្រាស្រ័យជាមួយអ្នកបោះឆ្នោត សម័យប្រជុំលើកនេះសឲ្យឃើញ
ថា អ្នកបោះឆ្នោត បានវាយតម្លៃខ្ពស់ចំពោះការផ្លាស់ប្តូរថ្មីរបស់រដ្ឋសភាក្នុងកិច្ចប្រជុំ
លើកទី៤ កន្លងទៅ។លោកស្រី Truong Thi Mai ប្រធានគណៈកម្មាធិការទទួលបន្ទុក

បណ្តាបញ្ហាសង្គមរបស់រដ្ឋសភាឲ្យដឹងថា៖

        “មានចំណុចថ្មីក្នុងកិច្ចប្រជុំនេះគឺជាលើកដំបូងរដ្ឋាភិបាលបានដាក់ចេញ របាយការណ៌អំពីលទ្ធផលអនុវត្តន៌សេចក្តីសម្រេចចិត្តសួរដេញដោលរបស់កិច្ច​
ប្រជុំមុន។ នេះក៏ជាលើកដំបូង យើងមានសេចក្តីសម្រេចចិត្តអំពីយុទ្ធសាស្រ្ត
កែទម្រង់យុត្តិធម៌។ ខ្ញុំគិតថា នោះជាមូលហេតុមួយក្នុងចំណោមមូលហេតុ ដើម្បីកិច្ចពិភាគ្សាដែលបានដាក់ចេញអំពីការកែទម្រង់យុត្តិធម៌មានការប្រែ

ប្រួលសកម្មជាង”។

        សម័យប្រជុំលើកទី១៣ គ្រោងនឹងអូសបន្លាយរហូតដល់ថ្ងៃទី១៤ធ្នូឆ្នាំ ២០១២៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ