គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមផ្ដល់មតិស្ដីពីការកែសម្រួលផែនការទុនថវិកាមជ្ឈឹម

(VOVWORLD) -បន្តកម្មវិធីធ្វើការនៃសម័យប្រជុំលើកទី ១៣ នាព្រឹកថ្ងៃទី ១៧ សីហា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានផ្ដល់មតិស្ដីពីការកែសម្រួលផែនការទុនថវិកាមជ្ឈឹមរបស់រដ្ឋាភិបាលឆ្នាំ ២០១៧។
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមផ្ដល់មតិស្ដីពីការកែសម្រួលផែនការទុនថវិកាមជ្ឈឹម - ảnh 1គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមផ្ដល់មតិស្ដីពីការកែសម្រួលផែនការទុនថវិកាមជ្ឈឹម 

បន្តកម្មវិធីធ្វើការនៃសម័យប្រជុំលើកទី ១៣ នាព្រឹកថ្ងៃទី ១៧ សីហា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានផ្ដល់មតិស្ដីពីការកែសម្រួលផែនការទុនថវិកាមជ្ឈឹមរបស់រដ្ឋាភិបាលឆ្នាំ ២០១៧។ បណ្ដាសមាជិកនៃ គណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភាបានវាយតម្លៃខ្ពស់ចំពោះការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលនៅពេលដែលសម្រេចចិត្តដកហូតចូលថវិការដ្ឋឡើងវិញជាង ៨៦០ ពាន់លានដុងរបស់ក្រសួង ស្ថាប័នមួយចំនួនដែលគ្នានតម្រូវការប្រើប្រាស់។ អញ្ជើញថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភាវៀតណាមលោក Nguyen Thi Kim Ngan បានឲ្យដឹងថា៖

“ការកែសម្រួលផែនការ ២០១៧ ត្រូវកំណត់ឲ្យបានត្រឹមត្រូវនូវកែសម្រួលសម្រាប់បណ្ដាសំណង់ គម្រោងការណ៍ ដែលស្ថិតនៅក្នុងផែនការវិនិយោគសាធារណៈរយៈពេលមធ្យម។ បណ្ដាគម្រោងការណ៍បន្ទាន់ចាំបាច់ គឺយើងស្នើឲ្យកែសម្រួល”

ក៏នាថ្ងៃតី ១៧ សីហា ដដែល គណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភាបានផ្ដល់មតិស្ដីពីការបែងចែក ប្រើប្រាស់ប្រភពថវិកានៅសេសសល់នៃថវិកាមជ្ឈឹមឆ្នាំ ២០១៦៕

ប្រតិកម្មទៅវិញ

ផ្សេងៗ