គណះកម្មាធិការ​អចិន្ត្រៃយ៍រដ្ឋសភាវៀតណាមពិភាក្សាអំពីផែនការសវនកម្ម ឆ្នាំ២០១៣

នាព្រឹកថ្ងៃទី ១២ កញ្ញា នៅទីក្រុងហាណូយ ក្រោមអធិបតីភាព របស់ប្រធាន
រដ្ឋសភាវៀតណាម លោក Nguyen Sinh Hung គណះកម្មាធិការ​អចិន្ត្រៃយ៍  រដ្ឋសភា វៀតណាម ត្រូវបានបើកសម័យប្រជុំ លើកទី១១ ពីថ្ងៃ​ទី ១២ដល់ថ្ងៃទី ២៦ កញ្ញា។ ថ្លែងមតិនៅសម័យប្រជុំ​ ប្រធានរដ្ឋសភា Nguyen Sinh Hung បានលើកច្បាស់ថា៖ ​
ក្នុងសម័យប្រជុំ​លើក​នេះ​គណះកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នឹងផ្តល់មតិអំពីគំរោង
ការណ៍  ដំណើការ បែបបទ របៀបបោះឆ្នោតទំនុកទុកចិត្តចំពោះអ្នកកាន់ដំណែង
ដែលរដ្ឋ​សភា ក្រុមប្រឹក្សារប្រជាជនបោះឆ្នោតជ្រើសរើស ឬអនុម័ត…លៗ

គណះកម្មាធិការ​អចិន្ត្រៃយ៍រដ្ឋសភាវៀតណាមពិភាក្សាអំពីផែនការសវនកម្ម ឆ្នាំ២០១៣  - ảnh 1
គណះកម្មាធិការ​អចិន្ត្រៃយ៍ រដ្ឋសភា វៀតណាម ត្រូវបានបើកសម័យប្រជុំ លើកទី១១(http://www.baohaiquan.vn)

          បន្ទាប់ពីកិច្ចប្រជុំ​ពិភាក្សាអំពីរបាយការណ៍គំរោងផែនការសវនកម្មឆ្នាំ២០១៣  គណះកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាម បានស្នើ ​សវនកម្មជាតិត្រូវ​ពិនិត្យ មើលនូវការធ្វើសវនកម្មតាមជំនាញ ចំពោះ​រាល់កម្មវិធីគោលដៅជាតិ គ្រប់គ្រង និងប្រើប្រាស់ដីធ្លីនៅមណ្ឌលសេដ្ឋកិច្ច គ្រប់គ្រង ប្រើប្រាស់គ្រប់គ្រងមូលនិធិ​
ហិរញ្ញាវត្ថុជាតិ។ លោក nguyen Van Hien ​ប្រធានគណះកម្មាធិការយុត្តិធម៏ បាន
លើកមតិថា៖​

          “អំពីផែនការធ្វើសវនកម្ម យើងខ្ញុំឯកភាពជាមូលដ្ឋានជាមួយរបាយ​ការណ៍។ ប៉ុន្តែយើងខ្ញុំមានគោលបំណងថា៖​ត្រូវអនុវត្តយ៉ាងល្អ ​ការងារ​ផ្តល់​មតិ​សំណូមពរ  បន្ទាប់ពីការធ្វើសវនកម្ម។ ពិសេសគឺ យើងត្រូវ​ជួយ​បក្ស​ រដ្ឋ ក្នុងការរៀបចំអនុវត្ត
ការងារ​ បង្ការ ប្រឆាំងអំពើពុករលួយ។ ​ក្នុង​រយះ​ពេល​ខាងមុខនេះ ច្បាប់បង្ការ  ប្រឆាំងអំពើរពុករលួយ នឹងមានប្រការ​មួយចំនួន ដែលទាក់ទិន ដល់ការទទួលខុស ត្រុវរបស់ផ្នែកសវនកម្មជាតិ​ផងដែរ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ