គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវាយតំលៃប្រសិទ្ធភាពទូទៅរបស់គំរោងការ boxit ចំនួន២ Tan Rai និង Nhan Co

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវាយតំលៃប្រសិទ្ធភាពទូទៅរបស់គំរោងការ boxit ចំនួន២ Tan Rai និង Nhan Co - ảnh 1
គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវាយតំលៃប្រសិទ្ធភាពទូទៅរបស់គំរោងការ boxit ចំនួន២ Tan Rai និង Nhan Co (VOV)

        Vovworld-នាព្រឹកថ្ងៃទី១៧ឧសភា នៅពិធីធ្វើការចុងក្រោយនៃសម័យ​ប្រជុំ​លើកទី២៨គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានស្ដាប់ក្រុមឃ្លាំ​មើល
រាយការណ៍អំពីប្រធានបទប្រសិទ្ធភាពទូទៅអំពីសេដ្ឋកិច្ចសង្គមផ្សាភ្ជាប់​នឹងធានា
សន្តិសុខការពារជាតិរបស់គំរោងការ Boxit ចំនួន២គឺ Tan Rai និង Nhan Co ដោយ
សម្ព័ន្ធក្រុមហ៊ុនឧស្សាហកម្មធ្យូងថ្មនិងផលរ៉ែវៀតណាមជាម្ចាស់​វិនិយោគ។

        នេះជាគំរោងការពិសោធន៍ចំនួន២អាជីវកម្ម boxit ផលិត Alumin ដើម​ដំបូង​
នៅវៀតណាម កន្លែងដាក់រោងចក្រ Alumin នៅខេត្ត Lam Dong និង Dac Nong សំដៅជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមដំបន់ Tay Nguyen។

        រាយការណ៍នៅពិធីធ្វើការ ឧបនាយករដ្ឋមន្ត្រី Hoang Trung Hai បានឲ្យដឹង​ថា អំពីប្រសិទ្ធភាពសេដ្ឋកិច្ចនៃគំរោងការទាំងពីរនេះ រដ្ឋាភិបាលគិតគូរដោយ​ម៉ត់ចត់ ធានាគំរោងការនៅតែមានប្រសិទ្ធភាព។ តាមឧបនាយករដ្ឋមន្ត្រី Hoang Trung Hai
ថា មកដល់ឥឡូវនេះសម្ព័ន្ធក្រុមហ៊ុនធ្យូងថ្មនិងផលរ៉ែវៀតណាម ជា​អង្គភាពបាន
ប្រគល់ជាម្ចាស់វិនិយោគបានធ្វើជាម្ចាស់ដំណើរការគំរោងការទាំងពីរ មិនចាំបាច់
ត្រូវជួលក្រុមហ៊ុនបរទេសដំណើរការឡើយ។ ស្ដីពីបច្ចេកវិជ្ជាផលិតថែបពី​ភួកក្រហម ឧបនាយករដ្ឋមន្ត្រីបានឲ្យដឹងថា ស្ថាប័នទាក់ទិននានាកំពុង​ខំប្រឹងប្រែង​សំរេចការ
ស្រាវជ្រាវដើម្បីអាចអនុវត្តក្នុងស្ថានភាពជាក់ស្ដែង ម្ចាស់ការផ្គត់ផ្គងបន្ថែមប្រភព
លោហធាតុព័របំរើវិស័យផលិតកម្មរបស់ប្រទេសជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ