|
អង្គរប្រជុំបន្តផ្ដល់យោបល់លើគំរោងច្បាប់សំខាន់ៗ (រូបថត៖vietnamnet.vn) |
(VOVworld) - បន្តសម័យប្រជុំលើកទី៤២ នាព្រឹកថ្ងៃទី១៣ តុលា គណៈកម្មាធិការ
អចិន្ត្រៃរដ្ឋសភាវៀតណាមបានផ្ដល់យោបល់លើការងារត្រៀមរៀបចំឲ្យសម័យប្រជុំ
លើកទី១០ រដ្ឋសភានីតិកាលទី១៣ ដែលនឹងប្រារព្ធនាថ្ងៃទី២០ តុលានេះ។នៅ
សម័យប្រជុំលើកនេះ រដ្ឋសភាគ្រោងនឹងយកមកពិនិត្យ អនុម័តលើគំរោងច្បាប់ចំនួន
១៦ ក្នុងនោះមានគំរោងច្បាប់មួយចំនួនដ៏សែនសំខាន់ដូចជា គំរោងច្បាប់រដ្ឋប្បវេណី
(ធ្វើវិសោធនកម្ម) ច្បាប់ព្រហ្មទ័ណ្ឌ (ធ្វើវិសោធនកម្មម) ច្បាប់ចាត់តាំង ស្ថាប័នស៊ើប
អង្កេតព្រហ្មទ័ណ្ឌជាដើម។ស្ដីពីការងារឃ្លាំមើល រដ្ឋសភានឹងយកមក ពិនិត្យនិង
សំរេចលើបញ្ហាសេដ្ឋកិច្ចសង្គមនានា ផ្ដល់យោបល់ទៅលើផែនការអភិ វឌ្ឍន៍សេដ្ឋ
កិច្ចសង្គមដំណាក់កាល២០១៦-២០២០ ព្រមទាំងវាយតំលៃរបាយការណ៍ស្ដីពី
ការងារបង្ការប្រឆាំងទង្វើរំលោភច្បាប់និងបទល្មើសឆ្នាំ២០១៥ផងដែរ៕