|
ប្រធានរដ្ឋសភាលោក Nguyen Sinh Hung ថ្លែងមតិប្រារព្វសម័យប្រជុំ |
(VOVworld) - ថ្លែងមតិប្រារព្វសម័យប្រជុំលើកទី៤០របស់គណៈកម្មាធិការអចិន្ត្រៃ
រដ្ឋសភា នាព្រឹកថ្ងៃទី១០ សីហា នៅរដ្ឋធានីហាណូយ ប្រធានរដ្ឋសភាវៀតណាម
លោក Nguyen Sinh Hung បានឲ្យដឹងថា ក្នុងសម័យប្រជុំលើកនេះ គណៈកម្មាធិការ
អចិន្ត្រៃរដ្ឋសភានឹងវាយតំលៃនិងផ្ដល់មតិអំពីគំរោងច្បាប់ចំនួន១៧ក្នុងនោះ មាន
គំរោងច្បាប់ដ៏សំខាន់ជាច្រើនដូចជា៖ក្រមច្បាប់រដ្ឋប្បវេណី (ធ្វើវិសោធនកម្ម) ក្រម
ច្បាប់បណ្ដឹងរដ្ឋប្បវេណី (ធ្វើវិសោធនកម្ម) ក្រមច្បាប់បណ្ដឹងព្រហ្មទ័ណ្ឌ (ធ្វើវិសោធ
កម្ម)ជាដើម។
បន្ទាប់ពីពិធីប្រារព្វ គណៈកម្មាធិការអចិន្ត្រៃរដ្ឋសភាបានផ្ដល់មតិអំពីបញ្ហាធំៗដែល
នៅតែមានការខ្វែងគំនិតនៃគំរោងច្បាប់គណនីនិងគំរោងច្បាប់ថ្លៃបង់សេវា។
នាព្រឹកថ្ងៃដដែល គណៈកម្មាធិការអចិន្ត្រៃរដ្ឋសភាបានផ្ដល់មតិអំពីបញ្ហាបែងចែក
ទុនវិនិយោគអភិវឌ្ឍន៍ថវិការរដ្ឋដំណាក់កាល២០១៦-២០២០និងគំរោងច្បាប់ស្ថិតិ
(ធ្វើវិសោធនកម្ម)៕