គណៈកម្មាធិការអចិន្ត្រៃរដ្ឋសភាវៀតណាមផ្ដល់មតិអំពីការងារត្រៀមរៀបចំឲ្យវគ្គប្រជុំលើកទី១០

(VOVworld) - បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៤១ នាព្រឹកថ្ងៃទី១៥ កញ្ញា គណៈ
កម្មាធិការអចិន្ត្រៃរដ្ឋសភាវៀតណាមបានផ្ដល់មតិអំពីការត្រៀមរៀបចំឲ្យវគ្គប្រជុំ
លើកទី១០ នីតិកាលទី១៣ ដែលគ្រោងនឹងប្រារព្ធឡើងនាចុងខែតុលាខាងមុខ។នៅ
ទីនេះ​ តំណាងបានថ្លែងថា វគ្គប្រជុំលើកទី១០ជាវគ្គប្រជុំដែលមានបរិ មាណគំរោង
ច្បាប់ជាច្រើនដាក់ជូនរដ្ឋសភាដើម្បីបន្តកែលំអរប្រព័ន្ធច្បាប់ស្ដីពី ប្រជាធិបតេយ្យ
សង្គម របបសេដ្ឋកិច្ចទីផ្សារតាមទិសសង្គមនិយមនិងធ្វើឲ្យ ជាក់ស្ដែងនូវសិទ្ធិ
មនុស្ស សិទ្ធិប្រជាពលរដ្ឋ។នេះក៏ជាវគ្គប្រជុំចុងក្រោយឆ្នាំ ២០១៥ ហេតុនេះហើយ
រដ្ឋសភានឹងលៃទុកពេលវេលាដើម្បីត្រួតពិនិត្យ សំរេច ផែនការអភិវឌ្ឍន៍សេដ្ឋកិច្ច
សង្គម និងបែងចែកថវិការមជ្ឈឹមឆ្នាំ២០១៦៕

ប្រតិកម្មទៅវិញ

ផ្សេងៗ