គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បើកសម័យប្រជុំលើកទី ៤៤

(VOVWORLD) - នាព្រឹកថ្ងៃទី ២០ ខែមេសា នៅទីក្រុងហាណូយ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានបើកសម័យប្រជុំលើកទី ៤៤ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២០ រហូតដល់ថ្ងៃទី ២៨ ខែមេសា។ 

នៅក្នុងសម័យប្រជុំនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្តល់យោបល់ទៅលើបញ្ហាសំខាន់ៗ ជាច្រើន ជាពិសេសការដាក់ជូនរដ្ឋសភាសម្រាប់ផ្តល់សច្ចារប័នលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងសហភាពអឺរ៉ុបនិងវៀតណាម (EVFTA); ផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារការវិនិយោគរវាង វៀតណាម - សហភាពអឺរ៉ុប (EVIPA); ផ្តល់សច្ចាប័នលើការចូលជាសមាជិកអនុសញ្ញាលេខ ១០៥ នៃអង្គការពលកម្មអន្តរជាតិ ស្តីពីការលុបបំបាត់ការធ្វើពលកម្មរដោយបង្ខំនិងត្រៀមរបាយការណ៍ សម្រាប់សម័យប្រជុំលើកទី ៩ រដ្ឋសភាវៀតណាម នីតិកាលទី១៤ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ