គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាប្រារព្ធសម័យប្រជុំលើកទី៦ វគ្គទី២

(VOVWORLD) - វគ្គទី២ នៃសម័យប្រជុំលើកទី៦ របស់គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២២ ខែធ្នូ។

វគ្គទី២ នៃសម័យប្រជុំលើកទី៦ របស់គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ប្រព្រឹត្ត ទៅចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២២ ខែធ្នូ។ នៅវគ្គប្រជុំលើកនេះ គណៈកម្មាធិការ អចិន្រ្តៃយ៍រដ្ឋសភា នឹងពិនិត្យមើលការធ្វើវិសោធនកម្មសេចក្ដីសម្រេចចិត្តរបស់គណៈ កម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា អំពីរបបចំណាយថវិកាមួយចំនួនដើម្បីធានាប្រតិបត្តិ ការរដ្ឋសភា; របាយការណ៍អំពីការងារដោះស្រាយមតិយោបល់ប្រជាជនរបស់រដ្ឋសភា ក្នុងខែវិច្ឆិកា; ពិនិត្យមើល អនុម័តលើកម្មវិធីការងារឆ្នាំ២០២២របស់គណៈកម្មាធិការ អចិន្រ្តៃយ៍រដ្ឋសភា។ រួមជាមួយគ្នានោះ បន្តផ្ដល់មតិយោបល់ពីពង្រាងសេចក្ដីសម្រេច ចិត្តអំពីការសាកល្បងយន្តការ គោលនយោបាយពិសេសមួយចំនួនក្នុងការអភិវឌ្ឍ ទីក្រុង Can Tho ផងដែរ។
ក្រៅពីនោះ អង្គប្រជុំនឹងវាយតម្លៃពីលទ្ធផលអនុវត្តកម្មវិធី សកម្មភាពកិច្ចការ បរទេស កិច្ចសហប្រតិបត្តិការអន្តរជាតិឆ្នាំ២០២១; ពិនិត្យមើល អនុម័តលើកម្មវិធី សកម្មភាពកិច្ចការបរទេសឆ្នាំ២០២២ របស់គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា និង ខ្លឹមសារសំខាន់មួយចំនួនទៀត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ