គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាផ្ដល់មតិចំពោះសេចក្ដីព្រាងនៃសេចក្ដីសម្រេចចិត្តស្ដីពីការកែតម្រូវពន្ធលើប្រាក់ចំណូលបុគ្គលតាមស្ថានភាពគ្រួសារ
(VOVWORLD) - តាមគម្រោង ចាប់ពីឆ្នាំ២០២០តទៅ ពលករដែលមានប្រាក់ ចំណូលលើសពី១១លានដុងក្នុងមួយខែទើបត្រូវតែបង់ពន្ធលើប្រាក់ចំណូលបុគ្គល។
ទិដ្ឋភាពនៅកិច្ចប្រជុំ (រូបថត៖ quochoi.vn) |
បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៤៥ នាថ្ងៃទី១៦ ឧសភា គណៈ កម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវៀត ណាមបានផ្ដល់មតិចំពោះខ្លឹមសារសំខាន់ៗជាច្រើន។ ក្នុងនោះ គួរឲ្យកត់សម្គាល់គឺការផ្ដល់មតិចំពោះសេចក្ដីព្រាងនៃ សេចក្ដីសម្រេចចិត្តស្ដីពីការកែតម្រូវពន្ធលើប្រាក់ចំណូលបុគ្គលតាមស្ថាន ភាពគ្រួសារ។ តាមគម្រោង ចាប់ពីឆ្នាំ២០២០តទៅ ពលករដែលមានប្រាក់ ចំណូលលើសពី១១លានដុងក្នុងមួយខែទើបត្រូវតែបង់ពន្ធលើប្រាក់ចំណូលបុគ្គល។
នាថ្ងៃដដែល គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាក៏បានផ្ដល់មតិចំពោះ សេចក្ដីព្រាងនៃសេចក្ដីសម្រេចចិត្តរបស់រដ្ឋសភាស្ដីពីការរៀបចំជាសាកពិសោធន៍នូវគំរូអាជ្ញាធរនគរ និងគោលនយោបាយពិសេសនានាស្ដីពីការ អភិវឌ្ឍទីក្រុងដាណាំង ផ្ដល់មតិចំពោះរបាយការណ៍ហិរញ្ញវត្ថុឆ្នាំ២០១៨ ព្រមទាំងស្ដាប់របាយការណ៍របស់រដ្ឋាភិបាលស្ដីពីការអនុវត្តសេចក្ដីសម្រេចចិត្តរបស់រដ្ឋសភាស្ដីពីការផ្លាស់ប្ដូរថ្មីកម្មវិធី សៀវភៅអប់រំទូទៅនិងខ្លឹមសារ សំខាន់ផ្សេងៗទៀត៕