គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាផ្ដល់មតិយោបល់លើរបាយការណ៍ស្ដីពីការបង្ការនិងប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយឆ្នាំ២០២០

(VOVWORLD) - ក្នុងថ្ងៃដដែល គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាបានផ្ដល់មតិយោ បល់លើរបាយការណ៍នានារបស់រដ្ឋាភិបាល តុលាការប្រជាជនកំពូលនិង អយ្យការប្រជាជនកំពូលស្ដីពីការងារដោះស្រាយវិវាទនិងពាក្យបណ្ដឹងឆ្នាំ ២០២០ ផងដែរ។

បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៤៨ នាព្រឹកថ្ងៃទី១៤ កញ្ញា នៅ ទីក្រុងហាណូយ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាបានផ្ដល់មតិយោបល់ លើរបាយការណ៍ការងារឆ្នាំ២០២០របស់តុលាការប្រជាជនកំពូល អយ្យការ ប្រជាជនកំពូល និងរបាយការណ៍របស់រដ្ឋាភិបាលខ្លះៗទៀតស្ដីពីការងារ បង្ការ ប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មនិងអំពើរំលោភបំពានលើច្បាប់ ការងារ ប្រតិបត្តិសាលក្រម និងការងារបង្ការនិងប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយឆ្នាំ ២០២០។

ក្នុងថ្ងៃដដែល គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាបានផ្ដល់មតិយោ បល់លើរបាយការណ៍នានារបស់រដ្ឋាភិបាល តុលាការប្រជាជនកំពូលនិង អយ្យការប្រជាជនកំពូលស្ដីពីការងារដោះស្រាយវិវាទនិងពាក្យបណ្ដឹងឆ្នាំ ២០២០ ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ