គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាផ្ដល់មតិយោបល់អំពីការងារកម្មាភិបាលសម្រាប់ដាក់ជូនរដ្ឋសភា

(VOVWORLD) - សម័យប្រជុំលើកទី៥៤របស់គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាបានប្រារព្ធធ្វើ ឡើងនាព្រឹកថ្ងៃទី១៥ មីនា នៅទីក្រុងហាណូយ។
គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាផ្ដល់មតិយោបល់អំពីការងារកម្មាភិបាលសម្រាប់ដាក់ជូនរដ្ឋសភា - ảnh 1ទិដ្ឋភាពនៃសម័យប្រជុំ។ (រូបថត៖ vov.vn)
សម័យប្រជុំអូសបន្លាយក្នុងរយៈ ពេលមួយថ្ងៃដោយផ្ដោតសំខាន់ទៅលើការផ្ដល់មតិយោបល់អំពីការងារត្រៀមរៀបចំ សម្រាប់កិច្ចប្រជុំលើកទី១១ រដ្ឋសភានីតិកាលទី១៤ និងការងារកម្មាភិបាលសម្រាប់ ដាក់ជូនរដ្ឋសភា; ផ្ដល់មតិយោបល់អំពីរបាយការណ៍បូកសរុបការងារក្នុងអាណត្តិរដ្ឋ សភានីតិកាលទី១៤ និងគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា; របាយការណ៍លទ្ធផល នៃការឃ្លាំមើលលើការដោះស្រាយមតិយោបល់របស់អ្នកបោះឆ្នោតដែលបានផ្ញើរមក កិច្ចប្រជុំលើកទី១០ រដ្ឋសភានីតិកាលទី១៤; បូកសរុបមតិ យោបល់របស់អ្នកបោះឆ្នោត និងប្រជាជនដែលបានផ្ញើរមកកិច្ចប្រជុំលើកទី១១។ អញ្ជើញថ្លែងនៅសម័យប្រជុំ ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា៖ “ជ្រើសរើសចំបញ្ហាដែលប្រទេសជាតិត្រូវការដោះស្រាយដើម្បីអភិវឌ្ឍន៍ទៅមុខ។ នោះគឺសមិទ្ធផល សញ្ញាសម្គាល់ ដែលយើងត្រូវតែវាយតម្លៃយ៉ាងជ្រាលជ្រៅ បន្សល់ ទុកមេរៀននិងបទពិសោធន៍ដ៏ថ្លៃថ្លាសម្រាប់រដ្ឋសភានីតិកាលទី១៥ បន្តផ្លាស់ប្ដូរថ្មីនិង អភិវឌ្ឍន៍ជាងទៀត”។
នាព្រឹកថ្ងៃដដែល គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាបានផ្ដល់មតិអំពីការត្រៀម រៀបចំកិច្ចប្រជុំលើកទី១១ រដ្ឋសភានីតិកាលទី១៤។ កិច្ចប្រជុំលើកនេះគ្រោងនឹងអូស បន្លាយក្នុងរយៈពេល១២ថ្ងៃ ចាប់ពីថ្ងៃទី២៤ មីនាដល់ថ្ងៃទី៨ មេសា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ