គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវៀតណាមនីតិកាលទី១៤បើកកិច្ចប្រជុំលើកទី ៣៦

(VOVWORLD) - កិច្ចប្រជុំលើកនេះនឹងពិភាក្សាពីការអនុវត្តសេចក្ដីសម្រេចចិត្តនានារបស់ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាស្ដីពីការងារឃ្លាំមើលជំនាញចាប់តាំងពីដើមអាណត្តិដល់ចុងឆ្នាំ២០១៨ ហើយរៀបចំការសួរ ដេញដោលចំពោះ សមាជិកសភា។
គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវៀតណាមនីតិកាលទី១៤បើកកិច្ចប្រជុំលើកទី ៣៦ - ảnh 1 ទិដ្ឋភាពនៅកិច្ចប្រជុំលើកទី៣៦គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវៀតណាមនីតិកាលទី១៤ (រូបថត៖ TTXVN)

  នាព្រឹកថ្ងៃទី១២ ខែសីហានៅរដ្ឋធានីហាណូយ សម័យប្រជុំលើកទី៣៦របស់ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវៀតណាមនីតិកាលទី១៤បានប្រារព្ធឡើងក្រោមអធិបតីភាពរបស់ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan។

        កិច្ចប្រជុំលើកនេះនឹងពិភាក្សាពីការអនុវត្តសេចក្ដីសម្រេចចិត្តនានារបស់ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាស្ដីពីការងារឃ្លាំមើលជំនាញចាប់តាំងពីដើមអាណត្តិដល់ចុងឆ្នាំ២០១៨ ហើយរៀបចំការសួរដេញដោលចំពោះ សមាជិកសភា។ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាក៏នឹងផ្ដល់មតិទាក់ទិនដល់ ច្បាប់សវនកម្មរដ្ឋ ច្បាប់ភាគហ៊ុន ច្បាប់ការងារ និងបញ្ហាសំខាន់មួយចំនួនទៀត ផងដែរ។

        កិច្ចប្រជុំលើកទី៣៦របស់គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភានឹងប្រព្រឹត្តទៅដល់ថ្ងៃទី១៦ ខែសីហា ខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ